អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ ផ្តោតលើការជំរុញផលិតកម្ម និងបង្កើនសមត្ថភាពសហគ្រិន ដើម្បីបង្កើតឱកាសការងារក្នុងស្រុក


ភ្នំពេញ, ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី ១៨ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានត្រឹមឆមាសទី១ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏បានសម្រេចលើការកំណត់យុទ្ធសាស្រ្តជាបន្តដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងចក្ខុវិស័យនាពេលអនាគតក្នុងការ លើកស្ទួយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
សហគ្រិនខ្មែរ ផ្តោតលើការជំរុញផលិតកម្ម និងបង្កើនសមត្ថភាពសហគ្រិន ដើម្បីបង្កើតឱកាសការងារក្នុងស្រុក
ដោយ
អំពី Khmer Enterprise

ចំណុចសំខាន់នៅក្នុងកិច្ចប្រជុំ គឺការស្នើអនុម័តគម្រោងជាច្រើនរបស់សហគ្រិនខ្មែរ ដើម្បីឆ្លើយតបឲ្យទាន់នឹងសភាពការណ៍ សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងនោះរួមមាន៖​

-កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ លើកទី១៣ បន្តបើកពាក្យ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រិនក្នុងស្រុកទូទាំង ប្រទេសសំដៅ លើការអភិវឌ្ឍផលិតផល និងពង្រីកទីផ្សារ។

-កម្មវិធីសហគ្រិនវិទ្យាល័យ និង កម្មវិធីសហគ្រិនមហាវិទ្យាល័យ ក៏បានពង្រីកវិសាលភាព និងជំរុញភាពប្រកួតប្រជែង កាន់តែស្វិតស្វាញនៅទូទាំងប្រទេស។ កម្មវិធីទាំងពីរនេះបានសាបព្រោះវប្បធម៌សហគ្រិនភាពដោយផ្ទាល់ទៅកាន់ សិស្សានុសិស្សនិងនិស្សិតសរុបជាង ៨.៣០០ នាក់ដែលបានដាក់ពាក្យចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេនៅ ក្នុងឆ្នាំនេះ។

-យុទ្ធនាការដែលសហគ្រិន​ខ្មែរគ្រោងនឹងធ្វើឡើងបណ្តាក់គ្នាក្នុងអំឡុងពេលខាងមុខនេះក៏ជាយន្តការជំរុញ និងលើកទឹកចិត្តសហគ្រិនយ៉ាងផុសផុលដូចជា
១) ការប្រគល់ពានរង្វាន់សហគ្រិនឆ្នើមជាច្រើនផ្នែក រាប់ចាប់ពីវិទ្យាល័យរហូតដល់កម្រិតសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ២) ការជួបជុំសហគ្រិនក្នុងស្រុកដើម្បីចែករំលែកបទពិសោធន៍ក្នុងការជំរុញលទ្ធភាពទទួលបានការ វិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេស។ ៣) ការកសាងទំនាក់ទំនងជាមួយស្ថាប័នកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពមកពីតំបន់អាស៊ី។ ៤) ការផ្គូផ្គង សហគ្រាសជាមួយតំណាងផ្សារទំនើបក្នុងស្រុកនានាជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ “គម្រោងផ្តួចផ្តើមរបស់ សហគ្រិនខ្មែរ បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការគាំទ្រសហគ្រិនក្នុងស្រុក និងបង្កើតឱកាសការងារ។ សហគ្រិនខ្មែរ នៅតែបន្តរក្សាកម្មវិធីស្នូលដែលមានស្រាប់,ពង្រីកគម្រោងយុទ្ធសាស្រ្តបន្ថែម,និងដើរតួនាទីជាស្ពានដ៏សំខាន់មួយរវាងសហគ្រាសធុនតូចនិងមធ្យមជាមួយសហគ្រាសខ្នាតធំដើម្បីជំរុញឲ្យមានភាពប្រទាក់ក្រឡាគ្នាដែលមានភាពធន់និងនិរន្តរភាព។ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនេះបន្ថែមទៀត យើងត្រូវបណ្តុះផ្នត់គំនិតសហគ្រិនបន្ថែម រីឯធុរកិច្ចថ្មី និង សហគ្រាស ធុនតូចនិងមធ្យម គួរសហការគ្នាដើម្បី សម្រេចបាននូវកម្លាំងប្រមូលផ្តុំ លើកកម្ពស់ភាពច្នៃប្រឌិត ការរៀនសូត្រ និងការរីកចម្រើនរួមគ្នា”។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បាន​បញ្ជាក់ពី គោលជំហរថា៖"សហគ្រិនខ្មែរ បាននិងកំពុងចូលរួមជាកម្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ ការបង្កើត ផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិត និងមានតម្រូវការទីផ្សារជាក់ស្តែង។ ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ការជំរុញធុរកិច្ចថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ជារបត់ដ៏សំខាន់មួយដើម្បីធានាបាននូវការរីកចម្រើន ភាពបត់បែន និងភាពធន់។ លើសពីនេះទៅទៀត ការផ្សារភ្ជាប់សហគ្រាសធុនតូចនិងមធ្យម ទៅនឹងបុគ្គលិកមានជំនាញជាជម្រើស អាទិភាពដើម្បីបង្កើតឱកាសការងារ និងលើកកម្ពស់ភាពប្រកួតប្រជែង"។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាល បានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាង ប្រព័ន្ធនវានុវត្តន៍, ជំរុញកំណើនធុរកិច្ច, និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូ​អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ​នៅក្នុង ប្រព័ន្ធអេកូឡូស៊ី​សហគ្រិន​ភាពដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា។




អត្ថបទបន្ទាប់


ប្រទេសកាន់តែច្រើនគាំទ្រលោក ត្រាំ ឱ្យទទួលរង្វាន់ណូបែលសន្តិភាព ហើយថា តើប្រធានាធិបតីអាម៉េរិក ប៉ុន្មានរូបហើយ ដែលទទួលបានពានរង្វាន់នេះ?

សេតវិមានបានប្រកាសលើហ្វេសប៊ុក Page ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៣ ខែសីហា ថា ពេលនេះប្រទេសកាន់តែច្រើនក្នុងពិភពលោកក្នុងនោះក៏មានប្រទេសកម្ពុជា …

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ