ចំណុចសំខាន់ៗបីដែលត្រូវបានលើកឡើង និង អនុម័តនៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
- ការលើកកម្ពស់កម្មវិធីថ្នាក់ជាតិ៖ ផ្អែកលើភាពជោគជ័យនៃកម្មវិធីដែលបានអនុវត្តកន្លងមក សហគ្រិនខ្មែរ នឹងពង្រឹង កម្មវិធីថ្នាក់ជាតិជាបន្តដើម្បីគាំទ្រទៅដល់សហគ្រិន និង សហគ្រាសធុនតូច និង មធ្យម នៅទូទាំងប្រទេស ក្នុងន័យជួយបង្កើនផលវិជ្ជមានដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានជាច្រើន។
កម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីសហគ្រិនវិទ្យាល័យ កម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីប្រកួតរចនា សំបកវេចខ្ចប់ផលិតផល, កម្មវិធីវិនិយោគទុននិស្សិត, កម្មវិធីប្រកួតប្រជែងកាត់ដេរ ផលិតផលវាយនភណ្ឌ និង កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ។
- ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន៖ សហគ្រិនខ្មែរ មានគោលបំណងពង្រឹងភាពជាដៃ គូយុទ្ធសាស្ត្រ ជាមួយវិស័យឯកជនរួមមាន៖ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងបណ្តាញធុរកិច្ច និង ការចូលរួមបង្កើតកម្មវិធី ជាមួយគ្នាដែលមានគុណតម្លៃរួម មានសក្តានុពល និងការប្រកួតប្រជែងខ្ពស់ដែល ទទួលបានសមិទ្ធផលជាច្រើន ក្នុងទម្រង់ជាកិច្ចសហការពហុភាគី។
- ការពង្រីកការគាំទ្រទៅដល់សហគ្រាសធុនតូចនិងមធ្យម៖ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន សហគ្រិនខ្មែរ នឹងបន្ថែមការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីអាចសម្របខ្លួននឹងនិន្នាការថ្មីៗ និងឱកាស សេដ្ឋកិច្ច។ ការគាំទ្រនេះរួមមានការផ្តល់ធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសចូលទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពនិងគុណភាពផលិតផលក្នុងស្រុកនិងបង្កើនសមត្ថភាពប្រកួត ប្រជែងនៅពេល អនាគត។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ « តាមរយៈការពង្រឹងកម្មវិធីថ្នាក់ជាតិ និងធ្វើការជិតស្និទ្ធជាមួយវិស័យឯកជន សហគ្រិនខ្មែរ កំពុងត្រួសត្រាយផ្លូវជាក់ស្តែងសម្រាប់សហគ្រិន និង សហ គ្រាសធុនតូច និង មធ្យមដើម្បីរីកចម្រើន អាចប្រកួតប្រជែង និង រួមចំណែកកាន់តែសំខាន់ដល់សេដ្ឋកិច្ចជាតិ។»
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ សហគ្រិនខ្មែរ ក៏បាន លើកឡើងថា៖«សហគ្រិនខ្មែរបាននិងកំពុងពង្រឹងកម្មវិធីថ្នាក់ជាតិដែលទទួលបានចំណាប់អារម្មណ៍និងការវិនិយោគបន្ថែមទៀតពីវិស័យឯកជននិងដៃគូអភិវឌ្ឍន៍ដែលកិច្ចសហការទាំងនេះនឹងផ្តល់ឱកាសឱ្យបង្កើតគុណតម្លៃរួមគ្នាសម្រាប់សង្គម»។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួម ចំណែកកសាង ប្រព័ន្ធនវានុវត្តន៍, ជំរុញកំណើនធុរកិច្ច, និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា។