ក្នុងនោះរួមមានម៉ូឌែលដូចជា៖ Jetour X50, Jetour X70, Jetour X90, Jetour Dashing, Dashing PHEV, Jetour T1 និង T1 PHEV, Jetour T2 និង T2 PHEV, Jetour G700, Jetour F700 និង Jetour G900។
សូមជម្រាបជូនថា ករណីក្រុមហ៊ុនឬ បុគ្គលណាដែលនៅតែប្រព្រឹត្តអំពើខុសច្បាប់ក្នុងនាំចូលចែកចាយរថយន្ត JETOUR ដោយគ្មានសិទ្ធិនិងការអនុញ្ញាតផ្លូវការ ពីក្រុមហ៊ុន ខេ អិន អិន ខេមបូឌា និងត្រូវប្រឈមមុខចំពោះមុខច្បាប់ និងការដាក់ទោសផាកពិន័យយ៉ាងតឹងរឹងលើការរំលោភកម្មសិទ្ធិបញ្ញាក្នុងការចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយគ្មានការលើកលែង។
គួរបញ្ជាក់ផងដែរថា សំរាប់អតិថិជនទិញរថយន្ត JETOUR នាំចូលដោយខុសច្បាប់ នោះអតិថិជនអាចនឹងអាចប្រឈមមុខក្នុងការដាក់ពិន័យពីរោងចក្រដូចជាការ lock software រថយន្តដែលធ្វើអោយរថយន្តប្រើប្រាស់មិនមានភាពរលូននិងផ្តល់ផលរំខានក្នុងការបើកបរ ជាពិសេសការទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិនដែលជារថយន្តមិនសមស្របក្នុងការប្រើប្រាស់ក្នុងបរិបទប្រទេសកម្ពុជា ដែលផ្តល់ផលលំបាក់ក្នុងការប្រើប្រាស់ដូចជា បាត់បង់ Option សំខាន់ៗ ពិបាករកគ្រឿងបន្លាស់ និងជាពិសេសពុំទទួលបានការធានាពីរោងចក្រ JETOUR នោះឡើយ។ Jetour Cambodia ក៏សូមបញ្ជាក់ផងដែរថាចំពោះអតិថិជនដែលជាវរថយន្តខុសច្បាប់ទាំងនោះJetour Cambodia និងមិនទទួលបំរើសេវាកម្មនោះឡើយនោះ គឺមិនអាចទទួលបាននូវសេវាកម្មថែទាំ សេវាកម្មក្រោយការលក់ និងការធ្វើបច្ចុបន្បន្នភាពប្រព័ន្ធប្រតិបត្តិការនិង ប្រព័ន្ធសុវត្ថិភាពរបស់រថយន្តពី ក្រុមហ៊ុន Jetour Cambodia ឡើយ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។ ក្នុងនោះផងដែរដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ។
ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖
លេខទំនាក់ទំនង៖ 017 713 713