វិស័យអប់រំ

ឡាវ និងវៀតណាមបង្កើតសកលវិទ្យាល័យរួមគ្នា ដើម្បីពង្រីកការផ្លាស់ប្តូរការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស


ឡាវ និងវៀតណាម ដែលមានទំនាក់ទំនងនយោបាយ និងការទូតដ៏ជិតស្និទនឹងគ្នា កំពុងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យអប់រំ និងដាក់គោលដៅពង្រឹងរហូតដល់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថែមទៀតផង។ ការពង្រឹងវិស័យអប់រំនេះ ធ្វើឡើងតាមរយៈការបង្កើតសកលវិទ្យាល័យរួមគ្នា និងផ្លាស់ប្តូរការសិក្សាទៅវិញទៅមក ស្របពេលឡាវព្រមទទួលយកភាសាវៀតណាជាភាសាបរទេសបន្ថែមរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។
វិស័យអប់រំ
ដោយ

ឡាវ និងវៀតណាឯកភាពគ្នាបង្កើតសកលវិទ្យាល័យឡាវ-វៀតណាម នៅក្នុងប្រទេសឡាវ និងពង្រីកកម្មវិធីបញ្ជូននិស្សិតមកពីតំបន់ព្រំដែនទៅសិក្សានៅសាលារៀនវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡាឡាវ លោក ថុងសាលីត ម៉ាងណូមេក (Thongsalith Mangnomek) ជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី១៦ ខែធ្នូ នៅប្រទេសវៀតណាម។

កិច្ចសហប្រតិបត្តិការខាងលើផ្តោតសំខាន់លើការរៀនភាសាបរទេស ក្នុងនោះឡាវបានឯកភាពដាក់ភាសាវៀតណាមជាជម្រើសសិក្សានៅតាមរៀនរបស់ឡាវ ដោយបច្ចុប្បន្នមានសាលារៀនចំនួន១៣នៅប្រទេសឡាវ បានបង្រៀនភាសាវៀតណាមរួចទៅហើយ ខណៈប្រទេសទាំងពីរកំពុងពង្រីកកម្មវិធីបណ្តុះបណ្តាលគ្រូ។ ជាមួយគ្នានេះប្រទេសទាំងពីរប្តេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សបន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកីឡា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ៊ុយក្រែន និងប្រទេស៣៤ផ្សេងទៀតបង្កើតគណៈកម្មការមួយ ដើម្បីទារសំណងខូចខាតពីរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សឡិនស្គី (Volodymyr Zelenskyy) និងប្រទេសចំនួន៣៤ផ្សេងទៀតបានអនុម័តជាផ្លូវការនូវផែនការមួយចំនួនកាលព…

បក្សភឿថៃ ជ្រើសតាំងក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ជាបេក្ខភាពលេខរៀងទី១ សម្រាប់តំណែងនាយករដ្ឋមន្ត្រី

គណបក្សភឿថៃ ដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជ្រើសតាំងក្មួយប្រុសរបស់លោក ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ