ឡាវ ជំរុញឱ្យសិស្សជិះកង់

ឡាវ ជំរុញឱ្យសិស្សជិះកង់ ឬរថយន្តក្រុងទៅរៀន ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ


រដ្ឋាភិបាលឡាវ កំពុងជំរុញឱ្យសិស្សានុសិស្សផ្លាស់ប្តូរទម្លាប់ធ្វើដំណើរ ដោយងាកមកជិះកង់ ឬរថយន្តក្រុងទៅសាលារៀនវិញ ដើម្បីឆ្លើយតបនឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ។ ការណែនាំនេះធ្វើឡើងស្របពេលដែលសាលារៀនភាគច្រើនត្រូវបានប្រកាសឱ្យបើកបង្រៀនពេញ៥ថ្ងៃក្នុងមួយសប្តាហ៍ឡើងវិញ ក្រោយការកែសម្រួលគោលនយោបាយបន្ទាន់។
ឡាវ ជំរុញឱ្យសិស្សជិះកង់
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ក្រសួងអប់រំ និងកីឡារបស់ប្រទេសឡាវ បានចេញសេចក្តីណែនាំកាលពីថ្ងៃទី២០ ខែមីនា ដោយអំពាវនាវដល់សិស្សានុសិស្ស អាណាព្យាបាល និងគ្រូបង្រៀន ឱ្យកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ដែលស៊ីប្រេងខ្លាំង។ ការដាក់ចេញវិធានការនេះ គឺដើម្បីគ្រប់គ្រងហានិភ័យ នៃវិបត្តិថាមពល ដែលកំពុងយាយីដល់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសឡាវ។ ក្នុងសេចក្តីណែនាំនោះ ក្រសួងបានលើកទឹកចិត្តឱ្យសិស្សានុសិស្សជិះកង់សម្រាប់សិស្ស ដែលមានលំនៅឋានក្បែរសាលារៀន និងប្រើប្រាស់មធ្យោបាយសាធារណៈដូចជាជិះរថយន្តក្រុង ឬប្រើប្រាស់យានយន្តអគ្គិសនី (EV) ជាដើម។

ការចេញសេចក្តីណែនាំថ្មីនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលឡាវ សម្រេចឱ្យសាលាមត្តេយ្យ សាលាចំណេះដឹងទូទៅ និងសាលាវិជ្ជាជីវៈ បើកដំណើរការឡើងវិញជាប្រក្រតី៥ថ្ងៃក្នុងមួយសប្តាហ៍ឡើងវិញ។ ការសម្រេចចិត្តនេះ គឺជាការផ្លាស់ប្តូរយ៉ាងទាន់ហន់ ក្រោយពេលរដ្ឋាភិបាលទើបតែបានប្រកាសកាត់បន្ថយថ្ងៃរៀនកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែត្រូវបានលុបចោលវិញនៅថ្ងៃបន្ទាប់សម្រាប់កម្រិតបឋមសិក្សា។

ដោយឡែក សម្រាប់គ្រឹះស្ថានឧត្តមសិក្សារួមមាន វិទ្យាល័យ និងមហាវិទ្យាល័យ មិនមានការផ្លាស់ប្តូរឡើយ ពោលគឺនៅតែបន្តអនុវត្តកាលវិភាគកាត់បន្ថយដដែល ដោយតម្រូវឱ្យរៀនផ្ទាល់ត្រឹមតែ៣ថ្ងៃក្នុងមួយសប្តាហ៍។ គោលនយោបាយថ្មីនេះ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីខែមេសា ឆ្នាំ២០២៦ ខាងមុខនេះតទៅ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះទទួលរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេបំផុតពីសង្គ្រាមនៅមជ្ឈិមបូព៌ា?

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងជះផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេសនានា ក្រោយសង្គ្រាមនេះធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យតម្លៃប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ