អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ចាប់ដៃគូជាមួយក្រុមហ៊ុន Auto US Direct ជំរុញការផ្ដល់សេវាធានារ៉ាប់រងរថយន្ដកាន់តែងាយស្រួល


ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន និង ក្រុមហ៊ុន Auto US Direct Co., Ltd នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជួយឱ្យអតិថិជនទទួលបានសេវាធានារ៉ាប់រងរថយន្តពី ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន កាន់តែងាយស្រួល នៅពេលទិញរថយន្តពីក្រៅប្រទេស។
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ចាប់ដៃគូជាមួយក្រុមហ៊ុន Auto US Direct ជំរុញការផ្ដល់សេវាធានារ៉ាប់រងរថយន្ដកាន់តែងាយស្រួល
ដោយ

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះនឹងផ្តល់ នូវអត្ថប្រយោជន៍បន្ថែមជាច្រើន ជូនដល់អតិថិជនរបស់ខ្លួននាពេលខាងមុខ ពិសេសចូលរួមនៅក្នុងការជំរុញកំណើននៅក្នុងវិស័យធានារ៉ាប់រងយានយន្ដនៅកម្ពុជា។

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន តែងតែផ្តោតលើការកសាងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួន។

ស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប និង SBI Holdings ដែលមានប្រតិបត្តិការយ៉ាងទូលំទូលាយ និងមានប្រភពហិរញ្ញវត្ថុរឹងមាំ បាននិងកំពុងជំរុញឱ្យក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ចាប់យកនវានុវត្តន៍ថ្មីៗ ក្នុងការពង្រឹងធនធានមនុស្ស ជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យាសកល ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងក្លានៅក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា។




អត្ថបទបន្ទាប់


ស្របពេលថៃ នៅតែបន្តឈ្លានពាន អ្នកជំនាញជំរុញពលរដ្ឋបន្តធ្វើពហិការផលិតផលថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ

ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរ មានការផុសផុលគួរឱ្យកត់សម្គាល់ តែក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅតែបន្តប្រើប្រាស់ផលិតផលរបស…

ហេតុអ្វីប្រទេសជាច្រើននៅតែអត់ប្រេង និងឧស្ម័នពីរុស្ស៊ីមិនបាន ទោះអាម៉េរិកប្រើធម៌ក្តៅហាមប្រាម?

សហរដ្ឋអាម៉េរិក បានជំរុញឱ្យប្រទេសជប៉ុន និងប្រទេសផ្សេងទៀតកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ី ដោយងាកទៅរកប្រភពជំនួសផ្សេងជំនួសវិញ ខណៈក្រុមប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ