អត្ថបទពាណិជ្ជកម្ម

ប្រូម៉ូសិនមានពេលកំណត់៖ ក្រុមហ៊ុន Vietjet​​ ផ្តល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រនៅគ្រប់ផ្លូវទាំងអស់​


(ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥)​​ – ក្នុងឱកាសអបអរសាទរទិវាបង្រួបបង្រួមជាតិនៃប្រទេសវៀតណាម ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរនូវការបញ្ចុះតម្លៃរហូតដល់ ៥០% (*) សម្រាប់សំបុត្រថ្នាក់ Eco-class នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥។
ការផ្តល់ជូនដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ
ដោយ
អំពី VietJet Air

អ្នកធ្វើដំណើរ​ អាចទទួលបានការផ្តល់ជូនដ៏អស្ចារ្យនេះ ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន VJ50 ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air​ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (**)។

សម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន​​ Vietjet មានជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ ពីទីនោះ អ្នកធ្វើដំណើរអាចទទួលបានអត្ថប្រយោជន៍ដែលបានមកពីការតភ្ជាប់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Vietjetក្នុងការទៅទស្សនាកន្លែងទេសចរណ៍ល្បីៗផ្សេងៗទៀតនៅទូទាំងតំ​បន់អាស៊ីប៉ាស៊ីហ្វិក។

ចាប់តាំងពីដើមឆ្នាំ ២០២៥ ក្រុមហ៊ុន  Vietjet​ បានប្រកាសផ្លូវហោះហើរអន្តរជាតិថ្មីចំនួន ១០ ដែលតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសវៀតណាមទៅកាន់គោលដៅពេញនិយមនៅក្នុងប្រទេសចិន ឥណ្ឌា ជប៉ុន និងសិង្ហបុរី និងបានពង្រឹងវត្តមានសកលរបស់ខ្លួន។

ប្រទេសវៀតណាម​ បន្តទាក់ទាញបេះដូងអ្នកធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងទេសភាពដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ម្ហូបលំដាប់ពិភពលោក និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ចាប់ពីឆ្នេរដ៏ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះភូកុក រហូតដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាឆ្នេរសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ភាពឆើតឆាយរាប់មិនអស់នៃទីក្រុងហាណូយ និងថាមពលដ៏រស់រវើកនៃទីក្រុងហូជីមិញ។ ប្រទេសវៀតណាមផ្តល់អ្វីពិសេសមួយសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។

សូមកុំឱ្យ “ការអបអរសាទរដ៏អស្ចារ្យ” របស់​ក្រុមហ៊ុន  Vietjet កន្លងផុតទៅឱ្យសោះ នៅពេលអ្នករៀបចំផែនការធ្វើដំណើរបន្ទាប់របស់អ្នកទៅទស្សនាប្រទេសវៀតណាម។ ក្រុមហ៊ុន  Vietjet នៅតែបន្ដ

យកចិត្តទុកដាក់ក្នុងការផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ភាពរីករាយ ជាមួយមធ្យោបាយធ្វើដំណើរទំនើប បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈខ្ពស់​​ និងសេវាកម្មចេញពីដួងចិត្ត។ អ្នកដំណើរក៏អាចស្រស់ស្រូបម្ហូបវៀតណាមល្បីៗដូចជា គុយទាវហ្វឺ Banh Mi និងកាហ្វេទឹកដោះគោទឹកកក ហើយថែមទាំងអាចទស្សនាការសម្តែងសិល្បៈនៅកម្ពស់ ១០,០០០ម៉ែត្រនៅលើអាកាសផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) លើកលែងថ្ងៃបុណ្យជាតិ




អត្ថបទបន្ទាប់


សង្ក្រាន្តឆ្នាំថ្មី ចំណាយជិត ១ លានដុល្លារ លើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដ៏ល្អផូរផង់ពី ខ្មែរ ប៊ែវើរីជីស

កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ លើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់! ក្រុមហ៊ុនកូនខ្មែរធំបង្អស់មួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចូលរួមសហ…

កាន់តែទៅកៀកអតិថិជន! ការប្រកាសជាផ្លូវការស្ដីពីការបង្កើតដៃគូភ្នាក់ងារ Master Agent ទូទាំងប្រទេសកម្ពុជា របស់ធនាគារ ជីប ម៉ុង

នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ធនាគារ ជីប ម៉ុង បានប្រារព្ធនូវ ពិធីប្រកាសជាផ្លូវការ ស្តីពីការបង្កើត ដៃគូភ្នាក់ងារ Master Age…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ