វិស័យ SME

ក្រុមហ៊ុន សហគ្រាសក្នុងស្រុកកំពុងបង្កើនការផលិត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ


និន្នាការគាំទ្រផលិតផលក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីពលរដ្ឋខ្មែរភាគច្រើនបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ក្រោយកងទ័ពថៃ វាយចូលឈ្លានពានទឹកដីកម្ពុជា។ កំណើនការគាំទ្រផលិតផលក្នុងស្រុកនេះ កំពុងហុចឱកាសមាសដល់ផលិតកម្មក្នុងស្រុក ដែលជំរុញឱ្យពួកគេត្រូវបង្កើនខ្សែច្រវាក់ផលិតកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកំពុងមានការកើនឡើងខ្លាំងនេះ។
វិស័យ SME
ដោយ

ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ កត់សម្គាល់ឃើញថា ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ​ ប្រជាពលរដ្ឋកម្ពុជា បានងាកមកគាំទ្រ និងប្រើប្រាស់ផលិតផល ដែលផលិតនៅក្នុងស្រុកយ៉ាងគំហុក ជំនួសឱ្យការប្រើប្រាស់ផលិតផលរបស់ថៃ។ កំណើនគាំទ្រនេះ បានជំរុញឱ្យការផលិតផលិតផលរបស់បណ្តារោងចក្រសហគ្រាសនានា រួមទាំងក្រុមហ៊ុនលីលីហ៊្វូដ​ផ្ទាល់មានការកើនឡើងយ៉ាងខ្លាំង តែនៅតែមិនអាចឆ្លើយតបនឹងតម្រូវការ។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនលីលី ត្រូវសម្រេចចិត្តសាងសង់រោចក្រថ្មីបន្ថែម ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារ ដែលកំពុងមានការកើនឡើង។ នេះបើតាមការបញ្ជាក់របស់ឧកញ៉ា កែវ មុំ។

​ស្រដៀងគ្នានេះ លោក ខេង ឆេកូ អ្នកគ្រប់គ្រងសិប្បកម្មកែច្នៃ ថាយហ្គើរ ផៅវ័រ ដែលផលិតប្រេងឆាចេញពីសណ្តែកដីនៅរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដោយសារមានកំណើនតម្រូវការបញ្ជាទិញច្រើនពីអតិថិជននៅមួយរយៈពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីពលរដ្ឋកម្ពុជា ពហិការឈប់ប្រើប្រាស់ផលិតផលថៃមក សិប្បកម្មរបស់លោកបានបង្កើនការផលិតកើនឡើងទ្វេដងនាពេលនេះ។ បើតាមការអះអាងរបស់លោក ខេង ឆេកូ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងមានការកើនឡើង នៅពេលខាងមុខនេះ សិប្បកម្មលោកនឹងអភិវឌ្ឍខ្លួនពីផលិតកម្មពាក់កណ្តាលសម្រេចទៅជារោងចក្រផលិតស្វ័យប្រវត្តិ ដែលអាចជួយឱ្យតម្លៃលក់នៅលើទីផ្សារមានភាពប្រសើរជាងមុន និងអាចស្រូបទាញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកបានកាន់តែច្រើន។

​គួរជម្រាបថា បើតាមការបញ្ជាក់របស់លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា នៅមួយរយៈពេលកន្លងមកនេះ ផលិតផលក្នុងស្រុកប្រភេទគ្រឿងផ្សំចំណីអាហារប្រើប្រាស់ប្រចាំថ្ងៃ ទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋខ្មែរ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះស្នើឱ្យពលរដ្ឋបន្តជួយគាំទ្រផលិតផលខ្មែរ ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីបរទេស និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកផងដែរ៕




អត្ថបទបន្ទាប់


តើក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យព្រលានយន្តហោះថ្មីក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរ?

អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលបានចំណាយទុនសាងសង់ប្រមាណ២ពាន់លានដុល្លារបានដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយវានឹងជួយតភ្ជាប់…

តើកម្ពុជា មានសមត្ថភាពកម្រិតណាក្នុងការផ្គត់ផ្គង់សាច់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ?

បន្លែ ត្រី សាច់ គឺគ្រឿងផ្សំដែលមិនអាចខ្វះបានសម្រាប់យកទៅធ្វើម្ហូបអាហារសម្រាប់ប្រគេនដល់ព្រះសង្ឃគង់នៅតាមវត្តអារាមនារដូវបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឱ្យត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ