
បន្ទាប់ពីបានផ្សព្វផ្សាយពីយុទ្ធនាការសប្បុរសធម៌នេះ អិលអូអិលស៊ី ទទួលបានថវិកាបរិច្ចាគជាទឹកប្រាក់សរុបចំនួន ២៤.000.000 រៀល ពីបុគ្គលិក និងអតិថិជន ដែលនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីសមានចិត្ត និងការចូលរួមរបស់ អិលអូអិល ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា។

អិលអូអិលស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកផ្តល់មូលនិធិដល់កុមារកម្ពុជា ដែលកំពុងត្រូវការជំនួយក្នុងការត្រួតពិនិត្យ និងព្យាបាល។ ការរួមចំណែកដ៏មានអត្ថន័យនេះ បានឆ្លុះបង្ហាញពីស្មារតីរួបរួម និងចិត្តសប្បុរសរបស់ប្រជាជនខ្មែរ។

សូមជម្រាបថា នេះមិនមែនជាលើកដំបូងឡើយ ដែលអិលអូអិលស៊ី បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ កន្លងមក អិលអូអិលស៊ី បានចូលរួមយ៉ាងសកម្ម នៅក្នុងការឧបត្ថម្ភគាំទ្រសម្រាប់ការលើកកម្ពស់ដល់វិស័យសុខាភិបាល គុណភាពអប់រំ និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
