តាមរយៈឡូរីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ អិលអូអិលស៊ី (LOLC) បានផ្តល់ការយល់ដឹងនូវចំណេះដឹងសំខាន់ៗអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជា ការសន្សំ ការគ្រប់គ្រងចំណូល និងចំណាយ។ វាជួយឱ្យប្រជាពលរដ្ឋយល់ដឹងពីវិធីសន្សំដ៏ត្រឹមត្រូវ និងស្វែងយល់ពីគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងប្រាក់ចំណូល និងចំណាយឱ្យមានប្រសិទ្ធភាព ដើម្បីអនុវត្តចំណេះដឹងទាំងនេះក្នុងជីវិតប្រចាំថ្ងៃ និងបង្កើនស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគាត់។
គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដែល អិលអូអិលស៊ី បានរៀបចំកម្មវិធីផ្តល់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍។ ជាក់ស្តែង អិលអូអិលស៊ី បាននិងកំពុងអនុវត្តវគ្គបណ្តុះបណ្តាលយ៉ាងសកម្មតាមតំបន់ជនបទដាច់ស្រយាល ដែលមិនសូវទទួលបានឱកាសចូលរួមកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ។ គិតពីខែឧសភា ឆ្នាំ២០២៣ មកដល់ត្រឹមខែកញ្ញា ឆ្នាំ២០២៥ អិលអូអិលស៊ី បានផ្តល់វគ្គបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុបានសរុប ៨២៤ វគ្គ ដល់អតិថិជន និងអ្នកភូមិផ្សេងទៀតសរុបចំនួន ១៥.៥១៤ នាក់ រួចមកហើយ។
ជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ចំពោះការចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ អិលអូអិលស៊ី នឹងបន្តបង្កើត និងពង្រីកកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ ទាំងផ្ទាល់ និងតាមបច្ចេកវិទ្យាឌីជីថល។ អិលអូអិលស៊ី (LOLC) មានបំណងឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីគ្រប់គ្រងប្រាក់កាសរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព បង្កើនសមត្ថភាពរស់នៅ និងរួមចំណែកក្នុងការកសាងសហគមន៍ឱ្យរឹងមាំ។
ជាថ្មីម្តងទៀត កម្មវិធីអប់រំតាមរថយន្តឡូរីនេះ គឺជាសកម្មភាពបន្ថែមលើកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលមានស្រាប់របស់ អិលអូអិលស៊ី (LOLC) ដែលមានគោលបំណងពង្រីកការយល់ដឹងផ្នែកហិរញ្ញវត្ថុឱ្យទូលំទូលាយ និងបន្ថែមភាពជឿជាក់ដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ឱ្យបានប្រសើរឡើង។