អត្ថបទពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ អិលអូអិលស៊ី អមដំណើរទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់ យោធិនរបួស និងគ្រួសារយោធិនពលី


នៅក្នុងស្មារតីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខនៅក្នុងការការពារបូរណភាពទឹកដី អំឡុងពេលមានសង្គ្រាមតាមព្រំដែន ជាមួយនឹងប្រទេសថៃឈ្លានពាន ថ្នាក់ដឹកនាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានអមដំណើរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បីចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់យោធិនរងរបួស និងគ្រួសារយោធិនពលី នៅក្នុងខេត្តកំពង់ធំ និងសៀមរាប កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ ។
ថ្នាក់ដឹកនាំ អិលអូអិលស៊ី អមដំណើរទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់ យោធិនរបួស និងគ្រួសារយោធិនពលី
ដោយ
អំពី LOLC

ការចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់យោធិនរបួស និងគ្រួសារយោធិនពលីនេះ មានការអញ្ជើញចូលរួមដោយ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានអមដំណើរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀត។ ការអញ្ជើញចុះសួរសុខនេះ ក៏បាននាំយកមកជាមួយនូវថវិកា អំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគ សម្រាប់​យោធាធិន​របួស និងក្រុមគ្រួសារយោធិនពលីផងដែរ។

ក្នុងកិច្ចចូលរួមបេសកម្មមួយនេះ អិលអូអិលស៊ី ក៏បានបង្កើតមូលនិធិប្រមូលថវិកា ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា និងបាននាំយកនូវស្បៀងអាហារ និងសម្ភារៈចាំបាច់ រួមទាំងថវិកាមួយចំនួនទៅកាន់វីរៈកងទ័ព​នៅតាមតំបន់ព្រំដែន​ រួចរាល់​នាពេលថ្មីៗនេះ​ផងដែរ។

លើសពីនេះទៅទៀត អិលអូអិលស៊ី ក៏បានអនុវត្តតាមសេចក្តីណែនាំរបស់របស់ធ​នាគារ​ជាតិនៃ​កម្ពុជា ក្នុងការលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិតដែលជាអ្នកខ្ចី ឬអ្នករួមខ្ចី ក្នុងប្រតិបត្តិការ​ដោយផ្ទាល់នៅសមរភូមិប្រយុទ្ធ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ។

អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលតែងយកចិត្តទុកដាក់​ខ្ពស់ លើកិច្ចការងារសង្គម សំដៅជួយលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើននៅកម្ពុជា រួមទាំងវិស័យអប់រំ និងសុខាភិបាលជាដើម៕




អត្ថបទបន្ទាប់


មហាយក្សចិន ជំរុញឱ្យភាគីកម្ពុជា និងថៃ ផ្សះផ្សាគ្នា ដើម្បីបញ្ចប់ជម្លោះព្រំដែន ហើយខ្លួនស្ម័គ្រចិត្តជួយដោះមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

មហាយក្សចិន បានជំរុញឱ្យភាគីកម្ពុជា និងភាគីថៃ ផ្សះផ្សាគ្នាដើម្បីបញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយខ្លួនបានស្ម័គ្រ…

នាយករដ្ឋមន្រ្តីស្តីទីថៃ ហាក់បង្ហាញពីជំហរមិនគាំទ្រ ឲ្យបន្តអាណត្តិរបស់មេបញ្ជាការភូមិភាគទី២របស់ថៃនោះឡើយ

ចំពេលដែលមានការអំពាវនាវឱ្យបន្តអាណត្តិរបស់មេបញ្ជាការកងទ័ពជើងគោកភូមិភាគទី២ថៃ ដែលបង្កការប៉ះទង្គិចជាមួយកម្ពុជានៅតាមព្រំដែននៃខេត្តព្រះវិហារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ