នៅក្នុងលិខិតប្រចាំឆ្នាំផ្ញើជូនភាគទុនិក កាលពីថ្ងៃទី៦ ខែមេសា លោក ជេមី ដៃម៉ុន បានលើកឡើងថា អ្វីដែលគួរឱ្យបារម្ភបំផុតសម្រាប់ឆ្នាំ២០២៦ គឺការងើបឡើង នៃអតិផរណាជាលំដាប់ ដែលផ្ទុយស្រឡះពីការរំពឹងទុកថា នឹងធ្លាក់ចុះ។ លោកបានបញ្ជាក់ថា គ្រាន់តែអតិផរណាកើនឡើងបន្តិច ក៏អាចធ្វើឱ្យអត្រាការប្រាក់ហក់ឡើង និងធ្វើឱ្យតម្លៃទ្រព្យសកម្មដាំក្បាលចុះបានបាត់ទៅហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Dimon បានប្រៀបធៀបអត្រាការប្រាក់ទៅនឹងទំនាញផែនដី ដែលនឹងទាញទម្លាក់តម្លៃទ្រព្យសកម្មស្ទើរគ្រប់ប្រភេទ ហើយអាចធ្វើឱ្យបាត់បង់ទំនុកចិត្តលើទីផ្សារសាច់ប្រាក់យ៉ាងឆាប់រហ័ស។
លោកបានបញ្ជាក់ថា៖«ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ យើងត្រូវប្រឈមនឹងហានិភ័យ នៃតម្លៃប្រេង និងទំនិញឧបភោគបរិភោគដែលប្រែប្រួលមិនឈប់ឈរ រួមជាមួយការរុះរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលនឹងនាំឱ្យអត្រាការប្រាក់ហក់ឡើងខ្ពស់ជាងអ្វី ដែលទីផ្សារកំពុងរំពឹងទុក»។
ជាមួយគ្នានេះ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបង្ហាញក្តីបារម្ភស្រដៀងគ្នានេះថា សង្គ្រាមដែលអូសបន្លាយនៅមជ្ឈិមបូព៌ាបានធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលជាប់គាំងយ៉ាងធ្ងន់ធ្ងរ ពិសេសក្រោយការបិទច្រកសមុទ្រ Hormuz។ ការផ្អាកផលិតកម្មប្រេងរាប់លានបារ៉ែលភ្លាមៗ បានបង្ខំឱ្យ IMF ត្រៀមទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច និងបង្កើនការព្រមានអំពីអតិផរណាឡើងវិញ។
នៅក្នុងលិខិតប្រចាំឆ្នាំផ្ញើជូនភាគទុនិក កាលពីថ្ងៃទី៦ ខែមេសា លោក ជេមី ដៃម៉ុន បានលើកឡើងថា អ្វីដែលគួរឱ្យបារម្ភបំផុតសម្រាប់ឆ្នាំ២០២៦ គឺការងើបឡើង នៃអតិផរណាជាលំដាប់ ដែលផ្ទុយស្រឡះពីការរំពឹងទុកថា នឹងធ្លាក់ចុះ។ លោកបានបញ្ជាក់ថា គ្រាន់តែអតិផរណាកើនឡើងបន្តិច ក៏អាចធ្វើឱ្យអត្រាការប្រាក់ហក់ឡើង និងធ្វើឱ្យតម្លៃទ្រព្យសកម្មដាំក្បាលចុះបានបាត់ទៅហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Dimon បានប្រៀបធៀបអត្រាការប្រាក់ទៅនឹងទំនាញផែនដី ដែលនឹងទាញទម្លាក់តម្លៃទ្រព្យសកម្មស្ទើរគ្រប់ប្រភេទ ហើយអាចធ្វើឱ្យបាត់បង់ទំនុកចិត្តលើទីផ្សារសាច់ប្រាក់យ៉ាងឆាប់រហ័ស។ IMF រូបនេះបានបន្ថែមថា ប្រសិនបើគ្មានសង្គ្រាមទេ IMF រំពឹងថា នឹងដំឡើងការព្យាករកំណើនសេដ្ឋកិច្ចសកលដល់ ៣,៣% ក្នុងឆ្នាំ២០២៦ និង៣,២% ក្នុងឆ្នាំ២០២៧។ ប៉ុន្តែផ្ទុយទៅវិញ ឥឡូវនេះសេដ្ឋកិច្ចពិភពលោកកំពុងដើរលើផ្លូវដែលពោរពេញដោយតម្លៃទំនិញហក់ឡើងខ្ពស់ និងកំណើនសេដ្ឋកិច្ច ដែលយឺតយ៉ាវបំផុត៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស