វិស័យថាមពល

ម៉ាឡេស៊ី ណែនាំពលរដ្ឋខ្លួនឱ្យចៀសវាងធ្វើដំណើរទៅភាគខាងត្បូងប្រទេសថៃ ក្រោយតំបន់នោះកំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈ


ពលរដ្ឋម៉ាឡេស៊ី ដែលតែងតែសម្រុកធ្វើដំណើរទៅកាន់បណ្តាខេត្តភាគខាងត្បូងនៃប្រទេសថៃ អំឡុងរដូវកាលបុណ្យបញ្ចប់ការបួស ដែលគេហៅថា ហារី រ៉ាយ៉ា អៃឌីហ្វីរី (Hari Raya Aidilfitri) ត្រូវបានជំរុញឱ្យផ្អាក ឬលើកពេលធ្វើដំណើរជាបណ្ដោះអាសន្ន។ ការណែនាំបែបនេះ គឺដោយសារវិបត្តិកង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរកំពុងកើតមាននៅតំបន់នោះ។
វិស័យថាមពល
ដោយ

អ្នកជំនាញ និងមន្ត្រីការទូតម៉ាឡេស៊ី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅភាគខាងត្បូងប្រទេសថៃ ខណៈដែលតំបន់នេះកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈ ដែលបណ្តាលមកពីការដណ្តើមគ្នាទិញស្តុកទុកដោយសារការភ័យស្លន់ស្លោខ្លាចខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់។

លោក អាមេដ ហ្វាមី អាមេដ សាកាវី (Ahmad Fahmi Ahmad Sarkawi) អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំខេត្តសុងក្លា ប្រទេសថៃ បានបញ្ជាក់ថា ការណែនាំនេះមានគោលដៅចម្បងទៅលើអ្នកទេសចរ ដែលចង់ទៅកាន់គោលដៅពេញនិយមដូចជា ហាត​យៃ និងសុងក្លា។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមិនមានតម្រូវការចាំបាច់បំផុតទេ ពលរដ្ឋម៉ាឡេស៊ី គួរតែលើកពេលធ្វើដំណើរក្នុងអំឡុងពេលនេះ។ ប៉ុន្តែប្រសិនបើខានមិនបានអ្នកធ្វើដំណើរត្រូវតែរៀបចំផែនការឱ្យបានហ្មត់ចត់បំផុត។

ស្ថានីយប្រេងឥន្ធនៈជាច្រើននៅតំបន់ខាងលើបានអស់ប្រេងពីស្តុក រីឯស្ថានីយខ្លះទៀតមានការតម្រង់ជួរចាំចាក់សាំង និងម៉ាស៊ូតវែងដាច់កន្ទុយភ្នែក និងមានការកំណត់បរិមាណនៃការចាក់ម្នាក់ៗផងដែរ។ លោកស្រី អៃដា អ៊ូជេ (Aida Oujeh) ប្រធានសមាគមឧស្សាហកម្មទេសចរណ៍ហាឡាល ថៃ-អាស៊ាន បានឱ្យដឹងថា វិបត្តិនេះត្រូវបានគេរំពឹងថា នឹងអូសបន្លាយរយៈពេលប្រហែល១០ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ១៦ ខែមីនា តទៅ។

គួររំលឹកថា កាលពីឆ្នាំ២០២៥ ពលរដ្ឋម៉ាឡេស៊ី រហូតដល់៤,៥លាននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដែលធ្វើឱ្យម៉ាឡេស៊ី ក្លាយជាទីផ្សារទេសចរណ៍លំដាប់កំពូលរបស់ថៃ។ ខេត្តភាគខាងត្បូងប្រទេសថៃ នៅតែជាគោលដៅដែលទាក់ទាញបំផុត ប៉ុន្តែវិបត្តិថាមពលនាពេលនេះអាចនឹងធ្វើឱ្យតួលេខទេសចរណ៍មានការប្រែប្រួលខ្លាំង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មន្ទីរបញ្ចកោណកំពុងខ្នះខ្នែងស្នើថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបន្តធ្វើសង្គ្រាមសង្គ្រុបវាយផ្តាច់លើអ៊ីរ៉ង់

មន្ទីរបញ្ចកោណកំពុងខ្នះខ្នែងស្នើឱ្យសេតវិមានអនុម័តកញ្ចប់ថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបញ្ជូនឱ្យសភាអាម៉េរិក អនុម័តជាផ្លូវការសម្រាប់ទ្រទ្រង់ប្…

សហគមន៍អន្តរជាតិ ស្នើឱ្យបង្កើតច្រករបៀងសុវត្ថិភាព ដើម្បីជួយសង្គ្រោះនាវិក២ម៉ឺននាក់ ដែលជាប់គាំងដោយសារការបិទច្រកសមុទ្រហ័រម៉ូស

ទីភ្នាក់ងារដឹកជញ្ជូនតាមសមុទ្ររបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយកាលពីថ្ងៃពុធ ទី១៨ ខែមីនា ដើម្បីបង្កើតច្រករបៀងសមុទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ