វិស័យពាណិជ្ជកម្ម

ម៉ាឡេស៊ី មានមហិច្ឆតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអាស៊ី និងអឺរ៉ុប


ប្រទេសម៉ាឡេស៊ី ដែលជាសមាជិកមួយរបស់អាស៊ាន កំពុងសម្លឹងរកឱកាសពង្រីកការតភ្ជាប់ផ្លូវដែក ដើម្បីក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអាស៊ី និងអឺរ៉ុប ស្របពេលដែលជម្លោះទូទាំងពិភពលោក ជាពិសេសសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនតាមសមុទ្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។
https://www.facebook.com/share/p/18cCTmjt1a/
ដោយ

ក្នុងបរិបទដែលសន្តិសុខផ្លូវទឹកកំពុងរងការគំរាមកំហែង ម៉ាឡេស៊ីបានងាកមកពង្រឹងការដឹកជញ្ជូនតាមផ្លូវដែកជាជម្រើសយុទ្ធសាស្ត្រជំនួសវិញ។ ជាក់ស្តែងគម្រោងកំពង់ផែស្ងួត Perlis Inland Port ដែលស្ថិតនៅកៀកព្រំដែនថៃ គឺជាសក្ខីភាពមួយដែលជួយឱ្យម៉ាឡេស៊ី អាចតភ្ជាប់ការដឹកជញ្ជូនទំនិញពីអាស៊ីអាគ្នេយ៍ទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប​តាមផ្លូវគោកយ៉ាងមានប្រសិទ្ធភាព។

បច្ចុប្បន្នម៉ាឡេស៊ី ត្រូវបានតភ្ជាប់ដោយបណ្តាញផ្លូវដែកឆ្លងកាត់តំបន់អាស៊ានរួចជាស្រេច រួមទាំងខ្សែរថភ្លើង ASEAN Express ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២៤។ ខ្សែផ្លូវដែកនេះបានភ្ជាប់ម៉ាឡេស៊ីទៅកាន់ប្រទេសចិន តាមរយៈប្រទេសថៃ និងឡាវ ហើយបន្តឆ្ពោះទៅកាន់អឺរ៉ុបតាមរយៈអាស៊ីកណ្តាល។

បើទោះបីជាការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃថ្លៃជាងផ្លូវសមុទ្របន្តិចមែន ប៉ុន្តែវាមានអត្ថប្រយោជន៍លើសលប់ផ្នែកពេលវេលា ដោយអាចទៅដល់គោលដៅនៅអឺរ៉ុបលឿនជាងតាមផ្លូវសមុទ្ររហូតដល់ ២សប្តាហ៍។ ជាមួយគ្នានេះ តម្រូវការដឹកជញ្ជូនតាមផ្លូវដែកកំពុងមានសន្ទុះកើនឡើងខ្លាំង ដោយសារក្រុមហ៊ុនពាណិជ្ជកម្មនានាកំពុងស្វែងរកផ្លូវដឹកជញ្ជូន ដែលមានសុវត្ថិភាពខ្ពស់ និងអាចទុកចិត្តបានជាងមុន។

ទោះជាយ៉ាងណា ម៉ាឡេស៊ី នៅតែប្រឈមនឹងបញ្ហាមួយចំនួនដូចជាភាពខុសគ្នា នៃប្រព័ន្ធបច្ចេកទេសផ្លូវដែក និងនីតិវិធីគយដ៏ស្មុគស្មាញរវាងប្រទេសនីមួយៗ។ ទោះបីជាមានឧបសគ្គទាំងនេះ ក៏ដោយ ក៏ម៉ាឡេស៊ី នៅតែជឿជាក់លើឱកាសដ៏ធំធេងក្នុងការស្រូបទាញលំហូរទំនិញឱ្យបានកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលផ្ទេរទំនិញដ៏សំខាន់បំផុតរវាងអាស៊ី និងអឺរ៉ុប ក្នុងគ្រាដែលផ្លូវពាណិជ្ជកម្មឆ្លងកាត់មជ្ឈិមបូព៌ាកំពុងជាប់ផុងក្នុងវិបត្តិ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការបិទច្រកសមុទ្រហ័រម៉ូស ធ្វើឱ្យជប៉ុន ព្រួយបារម្ភកាន់តែខ្លាំង ខ្លាចសមុទ្រចិនខាងត្បូងត្រូវបានបិទដែរ

ការបិទច្រកសមុទ្រហ័រម៉ូសធ្វើឱ្យជប៉ុន ព្រួយបារម្ភ ខ្លាំង ខ្លាចសមុទ្រចិនខាងត្បូងត្រូវបានបិទដែរ។ លោក តាកេហ៊ីកុ ម៉ាត់ស៊ូអុ (Takehiko Matsuo)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ