វិស័យសេដ្ឋកិច្ច

កត្តាអ្វីជំរុញឱ្យធនាគារធំៗដំឡើងការព្យាករថា ម៉ាឡេស៊ី នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុតទី២ ក្នុងតំបន់អាស៊ាន នៅឆ្នាំ២០២៥?


ប្រទេសម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៥ ត្រូវបានធនាគារអន្តរជាតិ ធំៗព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចស្ទុះកើនឡើងលឿនបំផុត លំដាប់ទី២ នៅអាស៊ាន ឆ្នាំ២០២៥នេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា។ តើមានកត្តាអ្វីជំរុញឱ្យធនាគារធំៗ ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចម៉ាឡេស៊ីនៅ ឆ្នាំ២០២៥នេះ?
វិស័យសេដ្ឋកិច្ច
ដោយ

ធនាគារ HSBC បានដំឡើងការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ នេះពី ៤,២% ឈានដល់ ៥% ដោយសំអាងលើកត្តាធ្លាក់ចុះនៃភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម និងតម្រូវការក្នុងស្រុកកើនឡើង រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលប្រទេសនេះសម្រេចបានជាមួយសហរដ្ឋអាម៉េរិក ផងដែរ។

ធនាគារ HSBC ក៏បានគូសបញ្ជាក់ផងដែរពីភាពជោគជ័យផ្នែកការទូតរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីអំឡុងខែតុលា ដែលធ្វើឱ្យបណ្ដាវិនិយោគិនកាន់តែមានទំនុកចិត្តខ្ពស់។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ពេលនេះ គឺប្រដំប្រសងគ្នាជាមួយឥណ្ឌូនេស៊ី និងតាមពីក្រោយតែប្រទេសមួយប៉ុណ្ណោះ គឺវៀតណាម ដែលត្រូវបានព្យាករថា នឹងសម្រេចបានកំណើនដល់ទៅ ៧,៩%។

ធនាគារផ្សេងទៀតក៏បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ី ផងដែរ​ ដូចជា ធនាគារ Maybank បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ម៉ាឡេស៊ី ពី ៤,២% ឈានដល់ ៤,៧% ខណៈដែលធនាគារ Standard Chartered បានដំឡើងការព្យាករកំណើនពី ៤,២% ឈានដល់ ៤,៧% ដូចគ្នា។

ទិន្នន័យពីធនាគារ Bank Negara បង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី សម្រេចបានកំណើន ៥,២% នៅត្រីមាសទី៣ ឆ្នាំ២០២៥ ដែលជាអត្រាលឿនបំផុតនៅឆ្នាំនេះ។ ហើយទន្ទឹមនេះ ប្រាក់រីងហ្គីត របស់ម៉ាឡេស៊ី ក៏បានហក់ឡើងថ្លៃដែរ ដោយ ៤,១៦ រីងហ្គីត ប្ដូរបាន ១ ដុល្លារអាម៉េរិក ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំមកនេះ។

ចំណែកឯធនាគារ OCBC ព្យាករថា ប្រាក់រីងហ្គីត នឹងស្ថិតក្នុងអត្រាប្រមាណ ៤,១៦ រីងហ្គីត ក្នុង ១ ដុល្លារអាម៉េរិក នៅត្រឹមដំណាច់ឆ្នាំ២០២៥ ហើយនឹងឡើងដល់ ៤,០៤ រីងហ្គីត ក្នុង ១ ដុល្លារអាម៉េរិក នៅឆ្នាំ២០២៦៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មហាយក្សចិន ឡាំប៉ា កើតទុក្ខមិនសុខចិត្ត នាំយកសំណុំរឿងជម្លោះជាមួយជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ប្ដឹងទៅអង្គការសហប្រជាជាតិ

មហាយក្សចិន បានឡាំប៉ា កើតទុក្ខមិនសុខចិត្ត នាំយកជម្លោះដ៏ក្ដៅគកុកជាមួយប្រទេសជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ប្ដឹងទៅអង្គការសហប្រជាជាតិ ដោយចោទប្…

ប្រធានាធិបតីបារាំង ព្រមានថា សម្ព័ន្ធប្រទេស G20 ប្រហែលជាជិតដល់ទីបញ្ចប់ហើយ

ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលធ្លាប់រិះគន់អង្គការបក្សសម្ព័ន្ធយោធា NATO ថា ងាប់ខួរក្បាលប្រៀបដូចមនុសុ្សរុក្ខជាតិ (Brain Dead…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ