ក្រុមហ៊ុនអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីប្រឈមនឹងផ្អាកជើងហោះហើរ ខណៈតម្លៃប្រេងបន្ដហក់ឡើងខ្ពស់


ប្រទេសម៉ាឡេស៊ីអះអាងថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនអាចត្រូវផ្អាកជើងហោះហើរមួយចំនួន ប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងឥន្ធនៈបន្ដកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦។
ក្រុមហ៊ុនអាកាសចរណ៍
ដោយ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី ១២ ខែមីនាថា ប្រេងឥន្ធនៈយន្តហោះមានចំនួនស្ទើរតែពាក់កណ្តាលនៃការចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។ លោក​បាន​បន្ថែម​ថា ក្រសួង​ដឹកជញ្ជូន នឹង​ពិភាក្សា​ជាមួយ​អាកាសយានដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ដល់​ការ​រស់រាន​មានជីវិត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក។

បើតាមរដ្ឋមន្ត្រីរូបនេះ នៅក្នុងរយៈពេលខ្លី ប្រទេសម៉ាឡេស៊ីត្រូវធានា ថា សេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រាប់ទំនិញដូចជា ម្ហូបអាហារ អាចបន្តដំណើរការបាន «ទោះបីជាមានស្ថានភាពប្រឈមកាន់តែខ្លាំងឡើងក៏ដោយ» ជាពិសេសនៅក្នុងការរៀបចំពិធីបុណ្យសាសនា Eid al-Fitr នៅសប្តាហ៍ក្រោយ។




អត្ថបទបន្ទាប់


តើទីក្រុងតេអេរ៉ង់ កំពុងយកបញ្ហាសេដ្ឋកិច្ចពិភពលោកធ្វើជាចំណាប់ខ្មាំង ដើម្បីបញ្ចប់សង្គ្រាមមែនឬ?

ស្របពេលសហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់ឥទ្ធិពលយោធា និងសព្វាវុធទំនើបៗ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ ទីក្រុងតេអេរ៉ង់ បែរជាបង្ហាញសញ្ញាមិនតក់ស្ល…

សំបុត្រយន្តហោះឡើងថ្លៃកប់ពពក ខណៈជើងហោះហើររាប់ម៉ឺនត្រូវបានលុបចោលក្រោយផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា

វិស័យអាកាសចរណ៍ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ចាប់តាំងពីសម័យកាលកូវីដ-១៩ មក ដោយសង្គ្រាមរីករាលដាលរវាងអាម៉េរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ