សន្តិសុខជាតិ

អាជ្ញាធរម៉ាឡេស៊ី ដាក់ពង្រាយកងកម្លាំងជាង១ម៉ឺននាក់ និងព្រមានពលរដ្ឋកុំឱ្យបង្កបញ្ហាអសន្តិសុខក្នុងអំឡុងកិច្ចប្រជុំអាស៊ាន


ម៉ាឡេស៊ី ដែលត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា កំពុងពង្រឹង និងរឹតបន្តឹងសន្តិសុខនៅក្នុងប្រទេស ជាពិសេសនៅក្នុងទីក្រុងកូឡាឡាំពួរ ដែលជាទីតាំងរៀបចំកិច្ចប្រជុំនេះតែម្តង។ ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពដល់ថ្នាក់ដឹកនាំមកពីប្រទេសនានា នៅក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានដាក់ពង្រាយកងកម្លាំងរក្សាសន្តិសុខជាង១ម៉ឺននាក់នៅតាមដងផ្លូវ និងកន្លែងសំខាន់ៗនានា នៅក្នុងទីតាំង និងក្បែរៗកន្លែងរៀបចំកិច្ចប្រជុំនេះ។
អាជ្ញាធរម៉ាឡេស៊ី
ដោយ

អាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែតុលា បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ្នក ដែលចង់បង្កបញ្ហាកុំឱ្យបង្កការរំខានណាមួយនៅមុន និងក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។ ស្នងការនគរបាលទីក្រុងកូឡាឡាំពួរ លោក ដាទុក ហ្វាឌីល ម៉ាស៊ូស (Datuk Fadil Marsus) ស្នើឱ្យពលរដ្ឋម៉ាឡេស៊ី កុំធ្វើសកម្មភាពណាមួយ ដែលរំខានដល់ព្រឹត្តិការណ៍ ឬរារាំងផ្លូវចូលទៅកាន់ទីតាំងនៃកិច្ចប្រជុំ និងចៀសវាងធ្វើសកម្មភាពណា ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

បើតាមការអះអាងរបស់អាជ្ញាធរម៉ាឡេស៊ី ផ្លូវសំខាន់ៗមួយចំនួននៅក្នុងទីក្រុងកូឡាឡាំពួរ នឹងត្រូវបិទជាដំណាក់កាល ដើម្បីសម្រួលដល់ការមកដល់ និងការធ្វើដំណើររបស់ប្រតិភូដែលមកចូលរួមកិច្ចប្រជុំ។ ហើយដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៍នៅក្នុងអំឡុងពេលនោះ អាជ្ញាធរម៉ាឡេស៊ី ជំរុញឱ្យសាធារណជនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ឬរៀបចំផែនការធ្វើដំណើរក្នុងទីក្រុងទុកជាមុន។

ដោយឡែក លោក ដាទុក ហ្វីសូល សាឡេហ្វ (atuk Fisol Salleh) អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងសណ្តាប់ធ្នាប់សាធារណៈនៃអង្គភាពប៉ូលិសម៉ាឡេស៊ី បាននិយាយថា កម្លាំងសន្តិសុខទាំងជាង១ម៉ឺននាក់ត្រូវបានបែងចែកទៅតាមកាតព្វកិច្ច និងភារកិច្ចផ្សេងៗគ្នា ដើម្បីធានា និងគ្រប់គ្រងឲ្យបាននូវហានិភ័យនានា ដែលអាចកើតមានឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលខាងមុខនេះ។ ជាមួយគ្នានេះ សន្តិសុខនៅតាមសណ្ឋាគាប្រមាណ២៤កន្លែង ដែលគណៈប្រតិភូស្នាក់នៅត្រូវបានពង្រឹង និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ដោយឡែកលោក ដាទុ សេរី មូស ខាលីឌ អ៊ីស្មាអ៊ីល (Datuk Seri Mohd Khalid Ismail) អគ្គស្នងការនគរបាលម៉ាឡេស៊ី បាននិយាយថា វិធានការសកម្មត្រូវបានដាក់ឲ្យប្រតិបត្តិការ រួមទាំងអង្គភាពស៊ើបការណ៍ អង្គភាពត្រួតពិនិត្យទូទៅ និងអង្គភាពពិសេស ដើម្បីបង្ការ និងការពារឧប្បត្តិហេតុណាមួយកើតឡើង រួមទាំងសន្តិសុខតាមអ៊ីនធឺណិត និងបាតុកម្មផងដែរ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវគោក និងអាកាសត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្ន រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឃ្លាំមើល និងលើកកម្ពស់សមត្ថភាពតាមដាន កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រផ្សេងៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញកង់ និងគ្រឿងអេឡិចត្រូនិករបស់កម្ពុជា ដែលធ្លាប់តែដាំក្បាលចុះ បានស្ទុះងើបឡើងវិញ?

ការនាំចេញកង់ និងផលិតផលគ្រឿងបង្គុំអេឡិចត្រូនិករបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ បន្ទាប់ពី…

ឥណ្ឌូនេស៊ី ប្រកាសបិទការនាំចូលអង្ករពីប្រទេសផ្សេងៗ ដើម្បីលើកកម្ពស់ទីផ្សារក្នុងស្រុក

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅក្នុងតំបន់ និងជាអ្នកនាំចូលអង្ករច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសបញ្ឈប់ការនាំចូលអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ