បញ្ហារំខាន ដោយសារតែការដាច់ប្រព័ន្ធរបស់ក្រុមហ៊ុន Microsoft

អាជីវកម្មជាច្រើនរួមទាំង ធនាគារ និងអាកាសចរណ៍នៅទូទាំងពិភពលោក បញ្ហារំខាន ដោយសារតែការដាច់ប្រព័ន្ធរបស់ក្រុមហ៊ុន Microsoft


ជារឿងដ៏គួរភ្ញៀវផ្អើលមួយ នៅថ្ងៃទី ១៩ ខែកក្កដានេះ ដោយមានអាជីវកម្មជាច្រើន ដូចជាធនាគារ សុខាភិបាល និងព្រលានយន្ដហោះនៅទូទាំងពិភពលោកបានរងនូវការដាច់ប្រព័ន្ធបច្ចេកវិទ្យាជាសកល ដែលវាបានធ្វើឲ្យមានការរំខានប្រតិបត្តិការ និងកកស្ទះការធ្វើដំណើរ ព្រោះមានជើងហោះហើរជាច្រើនត្រូវបានផ្អាក ហើយប្រព័ន្ធផ្សាយព័ត៌មាននៅក្នុងព្រលានយន្ដហោះ ដូចជាទូរទស្សន៍បង្ហាញព័ត៌មានជើងហោះហើរ និងផ្សេងទៀត គឺត្រូវបានជួបបញ្ហារំខាន។ សេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បញ្ហារំខាន ដោយសារតែការដាច់ប្រព័ន្ធរបស់ក្រុមហ៊ុន Microsoft
ដោយ

យោងតាមសេចក្ដីករាយការណ៍ពីរ៉យទ័រនៅរសៀលថ្ងៃទី ១៩ កក្កដា មានក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនដូចជា American Airlines, Delta Airlines, United Airlines និង Allegiant Air បានចតយន្ដហោះទុក មិនទាន់អាចហោះហើរតាមពេលវេលាកំណត់បាន ដោយសារតែមានបញ្ហានៅក្នុងប្រព័ន្ធទំនាក់ទំនង។ ការប្រកាសពីការខកខានការចេញដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពី ក្រុមហ៊ុន Microsoft បានប្រកាសជូនដំណឹងថា ប្រព័ន្ធផ្ទុកទិន្នន័យ Cloud របស់ខ្លួនមានបញ្ហាដាច់ ប៉ុន្ដែ ភ្លាមៗ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ខ្លួន បានដោះស្រាយនេះរួចរាល់ហើយ។

ការដាច់ប្រព័ន្ធព័ត៌មានវិទ្យានេះ ត្រូវបានរាយការណ៍ជុំវិញពិភពលោក ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជើងហោះហើរតាមអាកាសយានដ្ឋាន ប្រតិបត្តិការរបស់ធនាគារ និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសជាច្រើនដូចជា សិង្ហបុរី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា និងអូស្ត្រាលីជាដើម។

តួយ៉ាង នៅអាកាសយានដ្ឋាន Changi នៅសិង្ហបុរីវិញ ក៏បានរងនូវការរំខាន ដោយសារដាច់ប្រព័ន្ធបច្ចេកវិទ្យាជាសកលនេះដូចគ្នាដែរ ហើយអ្នកដំណើរបានឈរតម្រង់ជួរដ៏វែងអន្លាយដើម្បីរង់ចាំទទួលសេវាពីបុគ្គលិកអាកាសយានដ្ឋាន ដែលធ្វើការបំពេញព័ត៌មាននានាដោយដៃ ជំនួសឲ្យឧបករណ៍បច្ចេកវិទ្យាដែលកំពុងមានបញ្ហាប្រព័ន្ធ។

ការរអាក់រអួលនេះ ត្រូវបានគេដឹងថា គឺពាក់ព័ន្ធនឹងប្រព័ន្ធ Windows របស់ក្រុមហ៊ុន Microsoft ហាក់ដូចជាមានបញ្ហា ជាមួយក្រុមហ៊ុនផ្ដល់អ៊ីនធឺណិត CrowdStrike។ ទោះយ៉ាងណា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី ១៩ កក្កដា មិនមានភស្ដុតាងបញ្ជាក់ថា ករណីនេះ ជាការវាយប្រហារតាមអ៊ីនធើណែត ដោយក្រុមចោរបច្ចេកវិទ្យានោះទេ៕

អត្ថបទ៖ ចាន់ ភារម្យ

_



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ទទួលជោគជ័យលើការបង្កាត់ពូជត្រីស្ពង់ និងក្តាមសមុទ្រ

កូនត្រីស្ពង់ និងក្តាមសមុទ្រត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ (MARDEC) បង្កាត់ពូជទទួលបានលទ្ធផលជោគជ័យ ហើយបានយកកូនពូជរា…

សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជាដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក

សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយផ្សារម៉ាក្រូដើម្បីគាំទ្រផលិតផលក្នុងស្រុកតាមរយៈពិព័រណ៍ផលិតផលខ្មែរ។ដោយផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ