ក្រុមហ៊ុនថៃ

ក្រុមហ៊ុនថៃ កាន់តែច្រើនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ស្របពេលសេដ្ឋកិច្ចមីយ៉ាន់ម៉ា កំពុងដាំក្បាលចុះកាន់តែជ្រៅ


ក្រុមហ៊ុនថៃ កាន់តែច្រើនបានចាកចេញ និងគ្រោងចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្តកន្ទុយគ្នា ស្របពេលសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងរបស់ថៃ នៅភាគខាងលិច បានបន្តដាំក្បាលចុះកាន់តែជ្រៅរយៈពេលជិត៤ឆ្នាំមកនេះ ដោយគ្មានសញ្ញាប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
ក្រុមហ៊ុនថៃ
ដោយ

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលដឹកនាំដោយរបបយោធា បានដាំក្បាលចុះចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មកម៉្លេះ ហើយបានបន្តដាំក្បាលចុះកាន់តែខ្លាំងក្រោយមានការធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ ក៏ដូចជាជម្លោះដែលកំពុងបន្តកើតមានរវាងរដ្ឋាភិបាលយោធា និងក្រុមជនជាតិដើមភាគតិច។

លោក ថាម៉ាសាក់ សេថូដំ (Thammasak Sethaudom) អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ខ្នាតយក្សរបស់ថៃ មានឈ្មោះថា Siam Cement Group ហៅកាត់ថា SCG បាននិយាយថា ក្រុមហ៊ុនរបស់លោកបានផ្អាកប្រតិបត្តិការរោងចក្រចំនួនពីររបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាផ្អាកផែនការពង្រីកអាជីវកម្មក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះដោយសារតែអស្ថិរភាពនយោបាយ។

ទន្ទឹមនេះ ក៏មានក្រុមហ៊ុនថៃ ជាច្រើនទៀតដូចជាក្រុមហ៊ុនភេសជ្ជៈខ្នាតយក្សរបស់ថៃ Osotspa Plc (OSP) កាលពីពេលថ្មីៗនេះ ក៏បានប្រកាសដែរថា ខ្លួននឹងលក់ការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុនមីយ៉ាន់ម៉ាចំនួន២ផងដែរ ហើយក៏នៅមានក្រុមហ៊ុនថៃ ជាច្រើនទៀត។

ទោះជាយ៉ាងណា មិនមែនក្រុមហ៊ុនថៃ ទាំងអស់សុទ្ធតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា នោះទេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនភេសជ្ជៈថៃ ដែលមានឈ្មោះថា Thai Beverage បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូលពីអាជីវកម្មស្រារបស់ខ្លួននៅទីនោះ។

ក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន៧៥%នៃ Grand Royal Group ដែលជាក្រុមហ៊ុនផលិតស្រាវីស្គីដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានវិនិយោគប្រមាណ១៦លានដុល្លារអាម៉េរិក លើរោងចក្រផលិតស្រាបៀរមួយនៅទីនោះ។ ហើយក្រុមហ៊ុនថៃ មួយទៀតមានឈ្មោះថា Thai President Foods ដែលជាក្រុមហ៊ុនផលិតមីម៉ាម៉ា ដ៏ល្បីល្បាញក៏កំពុងនៅទីនោះដែរ ដោយគ្មានគម្រោងចាកចេញឡើយ។

សូមបញ្ជាក់ថា តាមរយៈសេចក្ដីប្រកាសមួយចុះកាលបរិច្ឆេទថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានដំឡើងពន្ធរហូតដល់ទៅ៣% លើការជួញដូរមាស ខណៈដែលរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះខ្លាំង៕ដោយ: តែម សុខុម

_



អត្ថបទបន្ទាប់


ហេតុអ្វីម៉ុងហ្គោលី មិនអនុវត្តតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីចាប់ខ្លួនលោក ពូទីន?

ម៉ុងហ្គោលី ដែលជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនត្រឹមមិនបានចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី តាមដីការបស…

ស្ថាប័នហិរញ្ញវត្ថុដ៏ល្បីល្បាញ Goldman Sachs ព្រមានថា GDP អាម៉េរិកនឹងដាំក្បាលចុះ បើលោក ត្រាំ ឈ្នះឆ្នោត ដោយៈ សរ សុជាតិ

អ្នកសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានព្រមានថា អត្រាផលិតផលក្នុងស្រុកស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ