អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចុះអនុស្សរណៈនៃការយោគយល់ លើកម្មវិធីជំរុញការអភិវឌ្ឍន៍យុវជន និងកីឡានៅប្រទេសកម្ពុជា


ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) លើកិច្ចសហការអភិវឌ្ឍកម្មវីធីពង្រឹងសិទ្ធិអំណាចយុវជន និងលើកកម្ពស់ការចូលរួមក្នុងសហគមន៍។
ធនាគារ មេយប៊ែង និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចុះអនុស្សរណៈនៃការយោគយល់ លើកម្មវិធីជំរុញការអភិវឌ្ឍន៍យុវជន និងកីឡានៅប្រទេសកម្ពុជា
ដោយ
អំពី Maybank

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្រោមអធិបតីភាព លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា និង ឯកឧត្តម បែ មករា សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ និងជានាយកកម្មវិធីកីឡាភ្នំពេញ។ កិច្ចសហការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការរចនា និងអនុវត្តកម្មវិធី ដែលផ្តល់នូវផលជះជាវិជ្ជមានដល់យុវជន ក៏ដូចជាសហគមន៍មូលដ្ឋាន។ កិច្ចសហការនេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យូរអង្វែងរបស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ដែលស្របនឹងបេសកកម្មរបស់ ស.ស.យ.ក. រាជធានីភ្នំពេញ ក្នុងការគាំទ្រដល់ការអភិវឌ្ឍយុវជន និងការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈគំនិតផ្តួចផ្តើមសង្គម។

តាមរយៈភាពជាដៃគូនេះ ធនាគារ មេយប៊ែង ខេមបូឌា នឹងសហការជាមួយ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីរៀបចំនូវគំនិតផ្តួចផ្តើមសង្គម ដែលផ្តោតពិសេសលើវិស័យកីឡា និងការអភិវឌ្ឍសហគមន៍ ក្នុងគោលបំណងលើកកម្ពស់ការចូលរួម ការអប់រំ និងជំរុញទឹកចិត្ត យុវជនកម្ពុជា។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងការជំរុញការចូលរួមសហគមន៍ ធនាគារ មេយប៊ែង ខេមបូឌា មានគម្រោងរៀបចំកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់លំដាប់អន្តរជាតិ (Soccer Clinic) នាពេលដ៏ឆាប់ខាងមុខ ហើយព័ត៌មានលម្អិតបន្ថែមនៃកម្មវិធី នឹងត្រូវបានផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ធនាគារ មេយប៊ែង ខេមបូឌា។

ស្ថាប័នទាំងពីរចាត់ទុកពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះគឺជាការចាប់ផ្តើម ក្នុងដំណើរដ៏យូអង្វែងជាមួយគ្នា ក្នុងការចូលរួមពង្រឹងសមត្ថភាពយុវជន បង្កើតឱកាសប្រកបដោយបរិយាបន្ន និងគាំទ្រដល់គោលដៅអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ អនុស្សរណៈនៃការយោគយល់នេះ ក៏បានបើកទ្វារសម្រាប់គំនិតផ្តួចផ្តើមសង្គមផ្សេងៗនាពេលអនាគត ក្រៅពីវិស័យកីឡា ដូចជាវិស័យអប់រំ ការងារស្ម័គ្រចិត្ត និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កាន់តែទូលំទូលាយ។




អត្ថបទបន្ទាប់


ដំឡូងមីស្រស់បន្តធ្លាក់ថ្លៃហៅលេងលឺមកនៅត្រឹម១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម

កសិករដាំដំឡូងមី កំពុងប្រឈមនឹងការខាតបង់ ក្រោយដំឡូងមីស្រស់ធ្លាក់ថ្លៃហៅលេងលឺមកនៅត្រឹមចន្លោះពី១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម ខណៈកសិករកំពុង…

តម្លៃកូនក្រពើហក់ឡើងដល់ជាង១០ដុល្លារក្នុង១ក្បាល ក្រោយអ្នកលក់ជាច្រើនបោះបង់ការចិញ្ចឹម

តម្លៃកូនក្រពើ បានហក់ឡើងថ្លៃខ្ពស់គួរឱ្យកត់សម្គាល់ឈានដល់១៣ដុល្លារក្នុង១ក្បាល បន្ទាប់ពីបានដាំក្បាលយ៉ាងគំហុកធ្លាក់ថ្លៃដល់២ពាន់រៀលក្នុង១ក្បាលនៅប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ