
នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់កញ្ចប់អំណោយចំនួន១០០០កញ្ចប់ដល់ គ្រួសារដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរំខានដល់ជីវភាពរស់នៅរបស់ពួកគេ។ តំបន់នេះក៏ជាកន្លែងរស់នៅរបស់គ្រួសារជាច្រើនដែលទើបត្រឡប់មកពីប្រទេសជិតខាង ឬតំបន់ព្រំដែនផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពរបស់ពួកគេកាន់តែមានភាពមិនច្បាស់លាស់។ កញ្ចប់នីមួយៗដែលផ្ទុកនូវរបស់ចាំបាច់នានា ត្រូវបានប្រគល់ដោយផ្ទាល់ទៅគ្រួសារក្រីក្រ ដើម្បីជួយពួកគេរក្សាលំនឹងជីវិតរស់នៅប្រចាំថ្ងៃ។

ដូចគ្នាដែរនៅខេត្តប៉ៃលិន ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលបាត់បង់ចំណូលទាំងអស់ដោយសារការបិទច្រកព្រំដែនផ្សារព្រំ បានទទួលកញ្ចប់ឧបត្ថម្ភរួមមាន ថវិកា អង្ករ ១០គីឡូក្រាម និងសម្ភារៈសំខាន់ៗ។ សកម្មភាពនេះបង្ហាញពីស្មារតីរបស់មិត្តហ្វូនក្នុងការឈរជាមួយសហគមន៍គ្រប់កាលៈទេសៈ។

ក្រៅពីជួយដល់ប្រជាពលរដ្ឋ មិត្តហ្វូនក៏បានបរិច្ចាគអង្ករចំនួន ២តោន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខនៅតំបន់ព្រំដែន និងជួយអាជ្ញាធរក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋផងដែរ។

សកម្មភាពទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់មិត្តហ្វូននៅកម្ពុជា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនមិនត្រឹមតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន។ មិត្តហ្វូនជឿជាក់ថា អាជីវកម្មអាចរឹងមាំបាន លុះត្រាតែចែករំលែកជាមួយ និងរីកចម្រើនជាមួយសហគមន៍៕
