អត្ថបទពាណិជ្ជកម្ម

ទិវាបរិច្ចាគឈាមឆ្នាំ 2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត


កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមចំណងជើងថា៖ «មួយតំណក់ឈាម - មួយលានបេះដូង2025» ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងសាទរពីសំណាក់បុគ្គលិកមិត្តហ្វូន ដៃគូ អតិថិជន និងប្រជាជនក្នុងតំបន់មួយចំនួនធំ ដែលបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់ឈាមដ៏មានតម្លៃសម្រាប់ការថែទាំ និងព្យាបាលអ្នកជំងឺនៅទូទាំងប្រទេស។
ទិវាបរិច្ចាគឈាមឆ្នាំ 2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
ដោយ
អំពី Metfone

កម្មវិធីនេះបានធ្វើឡើងចាប់ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 11:30 ព្រឹក នៅបន្ទប់ទទួលភ្ញៀវជាន់ផ្ទាល់ដីនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមិត្តហ្វូន ក្នុងគោលបំណងជួយដោះស្រាយការខ្វះខាតឈាមជាបន្ទាន់នៅក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ស្មារតីនៃក្តីមេត្តាក្នុងសហគមន៍។ តាំងពីដើមមក ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីបុគ្គលិក និងដៃគូរបស់មិត្តហ្វូន។ អ្នកស្ម័គ្រចិត្ដជាច្រើនបានចុះឈ្មោះភ្លាមៗដើម្បីបរិច្ចាគឈាម បង្ហាញពីអារម្មណ៍នៃការចែករំលែក និងទំនួលខុសត្រូវសង្គមខ្ពស់។

ថ្លែងអំពីសារៈសំខាន់នៃសកម្មភាពនេះ លោក ញ៉ុង ឌិនថន តំណាងក្រុមហ៊ុនមិត្តហ្វូនបានចែករំលែកថា៖

“ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់មិត្តហ្វូន។ យើងមិនត្រឹមតែជាអ្នកផ្តល់សេវាទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រាសជំរុញដោយសហគមន៍ដែលតែងតែគាំទ្រគំនិតផ្តួចផ្តើមមនុស្សធម៌ផងដែរ។ រាល់ដំណក់ឈាមដែលបានបរិច្ចាគនៅថ្ងៃនេះ នាំមកនូវសារនៃក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តពីមិត្តហ្វូនចំពោះសុខភាព និងអនាគតរបស់ប្រជាជនកម្ពុជា”។

នៅក្នុងព្រឹត្តិការណ៍នេះ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូនកម្ពុជាជាច្រើននាក់បានចែករំលែកអារម្មណ៍រំភើបរីករាយបន្ទាប់ពីការបរិច្ចាកឈាម។ លោក ជា ហួត មកពីនាយកដ្ឋានទីផ្សារបានមានប្រសាសន៍ថា៖

“ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចូលរួមចំណែកក្នុងមធ្យោបាយតូចមួយដើម្បីជួយអ្នកដែលត្រូវការឈាមជាបន្ទាន់ដើម្បីទ្រទ្រង់ជីវិត។ នេះមិនត្រឹមតែជាកាយវិការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់យើងម្នាក់ៗក្នុងការបង្ហាញពីសាមគ្គីភាព ដែលជាគុណតម្លៃដែលមិត្តហ្វូនតែងតែលើកតម្កើង”។

ការឆ្លុះបញ្ចាំងដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយចិត្តស្មោះទាំងនេះ បានជួយផ្សព្វផ្សាយពីស្មារតីមនុស្សធម៌នៃកម្មវិធីនេះ ដោយពង្រឹងមុខមាត់របស់មិត្តហ្វូន មិនត្រឹមតែជាសហគ្រាសទូរគមនាគមន៍ឈានមុខគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃឯកភាព និងទំនួលខុសត្រូវសង្គមនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ “មួយតំណក់ឈាម - មួយលានបេះដូង2025” បានបញ្ចប់ក្នុងបរិយាកាសដ៏កក់ក្តៅ ដែលពោរពេញទៅដោយថាមពលវិជ្ជមាន។ រាល់តំណក់ឈាមដែលបានបរិច្ចាក បានក្លាយជាស្ពាននៃសេចក្តីស្រឡាញ់ ដែលជាសក្ខីភាពដល់វិញ្ញាណរបស់មិត្តហ្វូន ដើម្បីសហគមន៍ ដើម្បីសុខភាព និងសុភមង្គលនៅកម្ពុជា៕




អត្ថបទបន្ទាប់


ហេតុអ្វីសម្ទុះកំណើននាំចេញខ្លាំងរបស់មហាយក្សចិន នៅតែមិនអាចបញ្ឈប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន?

សេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជាសម្រេចបានកំណើនត្រឹមតែ៤,៧% ប៉ុណ្ណោះនៅត្រីមាសទី៣ ដែលជាសម្ទុះក្នុងល្បឿនយឺតបំផុតរបស់ខ្លួនក្នុងឆ្នាំ២០២៥ នេះ បើទ…

ក្រុមហ៊ុន Vietjet ជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់ស្ត្រីឱ្យ កាន់ដំណែងជាអ្នកដឹកនាំកាន់តែច្រើនក្នុងវិស័យអាកាសចរណ៍

ក្រុមហ៊ុន Vietjet បានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមភាពយេនឌ័រ នៅក្នុងកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ