បវរកញ្ញាថៃ

បវរកញ្ញាថៃលំដាប់ពិភពលោក១រូបអំពាវនាវឱ្យរដ្ឋាភិបាលថៃយកចិត្តទុកដាក់ចំពោះសន្តិភាព


ការអំពាវនាវរកសន្តិភាពដ៏កម្រមួយពីបុគ្គលសាធារណៈថៃម្នាក់បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមថៃ ចំពេលចលនា និងទស្សនៈជាតិនិយមកំពុងកើនឡើង ក្រោយយោធាថៃបានបើកការវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ មកដល់បច្ចុប្បន្ននេះ។ កញ្ញា អូផល ស៊ូឆាតា ឆាងរី (Opal Suchata Chuangsri) បវរកញ្ញាលំដាប់ពិភពលោករបស់ថៃ ស្នើដោយកម្រឱ្យមេដឹកនាំថៃជ្រើសរើសសន្តិភាពជាជាងសង្រ្គាម និងបញ្ហាមនុស្សជាតិជាជាងផលប្រយោជន៍។
បវរកញ្ញាថៃ
ដោយ

សារព័ត៌មាន Khaosod English បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ថា បវរកញ្ញាលំដាប់ពិភពលោករបស់ថៃកញ្ញា អូផល ស៊ូឆាតា ឆាងរី បានបញ្ចេញសារដោយទទូចឱ្យមេដឹកនាំប្រទេសថៃជ្រើសរើសដំណោះស្រាយសន្តិភាពនៅក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។ ការអំពាវនាវដ៏កម្ររបស់បុគ្គលសាធារណៈនេះបានធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងកំពុងប៉ះទង្គិចដល់ក្រុមអ្នកជាតិនិយម ដែលគាំទ្រយោធាថៃឱ្យបើកការវាយប្រហារលើកម្ពុជា ដើម្បីតោងប្រជាប្រិយភាព។

កញ្ញា អូផល បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ នៅក្នុងកម្មវិធី Global Leadership Achievement Award ដោយសង្កត់ធ្ងន់ថា ជម្រើសដែលរដ្ឋាភិបាលថៃជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់ជីវិតរបស់មនុស្សជំនាន់ក្រោយៗទៀត ដោយក្នុងនោះ កញ្ញាជំរុញឱ្យមេដឹកនាំថៃជ្រើសរើសសន្តិភាពជាជាងសង្គ្រាម និងប្រកាន់យកជម្រើសកិច្ចសហប្រតិបត្តិការជាជាងជម្លោះ។

ក្រោយការបញ្ចេញសារនេះ អ្នកលេងបណ្តាញសង្គមខ្លះគាំទ្រដោយលើកឡើងថា សំឡេងដែលថៃត្រូវការ គឺសំឡេងសន្តិភាពមិនមែនសង្រ្គាម ប៉ុន្តៃជាមួយគ្នានោះ ក៏មានអ្នករិះគន់ចំពោះការលើកឡើងនេះច្រើនផងដែរ។ ក្រុមអ្នកគាំទ្រសន្តិភាពបានលើកឡើងថា ការអំពាវនាវឱ្យមានសន្តិភាពមិនមែនជាសញ្ញា នៃភាពទន់ខ្សោយ ឬកង្វះស្នេហាជាតិនោះទេ ប៉ុន្តែជាភាពក្លាហានដើម្បីបញ្ឈប់វដ្តនៃការស្អប់ ដើម្បីរក្សាជីវិត សេដ្ឋកិច្ច និងទំនាក់ទំនងរយៈពេលវែង។

ពួកគេបានបន្ថែមថា ការនិយាយអំពីសន្តិភាពមិនមែនជាការឆោតល្ងង់នោះទេ តែវាជាភាពក្លាហានពិតប្រាកដ និងការគិតវែងឆ្ងាយ ហើយសង្គ្រាមមិនដែលបញ្ចប់នៅលើសមរភូមិនោះទេ។ មនុស្សសាមញ្ញទាំងអស់សុទ្ធតែរងផលប៉ះពាល់ដល់ជីវិត សេដ្ឋកិច្ច និងអនាគតនៃព្រំដែន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ គំរាមដាក់ពន្ធលើប្រទេសថៃ និងកម្ពុជាបើមិនឈប់បាញ់គ្នា

ក្រោយថៃរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ និងទាត់ចោលការអន្តរាគមន៍របស់ខ្លួនកាលពីពេលថ្មីៗបន្ថែម…

យោធាថៃចង់បិទខ្ទប់ការនាំចេញប្រេងពីថៃមកកម្ពុជា តែប៉ះចំប្រេងឥន្ធនៈនាំចេញទៅឡាវ

ក្រោយធ្វើអ្វីកងទ័ពកម្ពុជាមិនកើត រុលទៅមុខមិនរួច និងបាត់បង់ជីវិតកងទ័ពច្រើននៅក្នុងសង្គ្រាមឈ្លានពានមកលើកម្ពុជា កងទ័ពល្មោភសង្គ្រាមថៃបានប្រកាសបិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ