កសិដ្ឋានចិញ្ចឹមសត្វស្វា

ក្រុមហ៊ុនអាម៉េរិកធំមួយបោះទុនវិនិយោគជាង ៥០០លានដុល្លារ ក្នុងវិស័យចិញ្ចឹមស្វានៅក្នុងខេត្តកំពង់ធំ


នេះជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជា ដោយថ្មីៗនេះ ក្រុមហ៊ុនអាម៉េរិកដ៏ធំមួយ គឺ ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) បានប្រកាសនឹងបោះទុនវិនិយោគជាង ៥០០លានដុល្លារអាម៉េរិក ដើម្បីទិញយកក្រុមហ៊ុន K.F. (Cambodia) Ltd សម្រាប់អាជីវកម្មកសិដ្ឋានចិញ្ចឹមសត្វស្វា នៅក្នុងខេត្តកំពង់ធំ ដើម្បីបម្រើដល់ការនាំចេញក្នុងគោលដៅនៃការពិសោធ ការស្រាវជ្រាវក្នុងវិស័យវេជ្ជសាស្រ្ត និង ជីវសាស្រ្តដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។
កសិដ្ឋានចិញ្ចឹមសត្វស្វា
ដោយ

ការវិនិយោគលើវិស័យចិញ្ចឹមសត្វស្វានៅកម្ពុជានេះ ពិតជាមានលក្ខណៈពិសេស និងមានភាពចាំបាច់ខ្ពស់ក្នុងការគោរពតាមគោលការណ៍សីលធម៌ វិជ្ជាជីវៈ និងបទដ្ឋានជាតិ និងអន្តរជាតិ។ ដូច្នេះ ការវិនិយោគនេះ ក៏បានឆ្លុះបញ្ចាំង នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគោរព និងអនុលោមទៅតាមច្បាប់ ក្រមសីលធម៌ និង គោលការណ៍អន្តរជាតិនានាពាក់ព័ន្ធនឹងការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មសត្វសម្រាប់ បម្រើដល់ការស្រាវជ្រាវប្រកបដោយការទទួលខុសត្រូវខ្ពស់។

បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៥ នៅកម្ពុជា មានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមដើម្បីនាំចេញ ដែលមានទីតាំងសរុបចំនួន ៦ ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង។

បើតាមរបាយការណ៍ពីក្រសួងកសិកម្មនៅឆ្នាំ២០២៤ កន្លងទៅ សត្វស្វា ដែលត្រូវបានចិញ្ចឹមនៅក្នុងកសិដ្ឋានជាលក្ខណៈពាណិជ្ជកម្មទាំងនោះ សរុបមានដល់ទៅប្រមាណ ជាង ១០ម៉ឺនក្បាល និងបាននាំចេញប្រមាណជាង ១ម៉ឺនក្បាល។ បើគិតត្រឹមរយៈពេល៥ឆ្នាំ ពោលគឺ ចាប់ពី ឆ្នាំ២០០០-២០២៤ កម្ពុជាបាននាំចេញសត្វស្វាសរុបជិត ១០ម៉ឺនក្បាល ដែលសុទ្ធសឹងជាការនាំចេញ សម្រាប់បម្រើដល់ប្រយោជន៍ការងារពិសោធ និងស្រាវជ្រាវក្នុងវិស័យវេជ្ជសាស្ត្រ និង ជីវសាស្ត្រ ដែលមានភាពចាំបាច់បំផុតសម្រាប់មនុស្សជាតិនៅលើផែនដី។

ការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំរបស់អាម៉េរិក ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) បានបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគអាម៉េរិកមកលើប្រទេសកម្ពុជា ខណៈដែលសហរដ្ឋអាម៉េរិក ក៏ជាដៃគូពាណិជ្ជកម្ម និង វិនិយោគដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការរួមចំណែកយ៉ាងសកម្មលើការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម សេវាកម្ម និង ការបង្កើតការងារ។ ជាក់ស្តែង របាយការណ៍ផ្លូវការពីរដ្ឋាភិបាលបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៥ សម្រេចបានកំណើនខ្ពស់ក្នុងអត្រា ២៨,៥% ពោលគឺបានកើនដល់ ១២,៧ ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ៤០,៨% នៃការនាំចេញសរុប៕




អត្ថបទបន្ទាប់


ការផ្អាកប្រតិបត្តិការលក់ក្នុងគម្រោងធំៗ៥ របស់ក្រុមហ៊ុនព្រីនស៍ អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា កម្រិតណាដែរ?

គម្រោងអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម និងអគារសហកម្មសិទ្ធិធំៗចំនួន៥ មានតម្លៃរាប់រយលានដុល្លារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ត្រូវបាននិយ័តក…

ក្រុមអ្នកជំនាញអះអាងថា ការបិទធនាគារព្រីនស៍ ក្រោយម្ចាស់ធនាគារនេះត្រូវបានចាប់ខ្លួនមិនបានជះផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុកម្ពុជា នោះទេ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការចាត់វិធានការរបស់ធនាគារជាតិនៃកម្ពុជា លើការជម្រះបញ្ជីធនាគារព្រីនស៍ និងផ្អាកមិនឱ្យធនាគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ