ផលិតផល និងអាជីវកម្មថៃ

ផលិតផល និងអាជីវកម្មថៃ កាន់តែច្រើនបន្ដបាត់ពីទីផ្សារកម្ពុជា! តើវាជាសញ្ញាអវសាននៃអាជីវកម្មថៃ នៅកម្ពុជា ឬយ៉ាងណា?


កសញ្ញានៃផលិតផលថៃ មួយចំនួន ដែលធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា ចាប់ផ្ដើមរង្គោះរង្គើ គួរឱ្យកត់សម្គាល់ ដោយសារការធ្វើពហិការផលិតផលថៃ ដោយពលរដ្ឋខ្មែរ។ ជាក់ស្ដែង មកដល់ពេលនេះ មានសាខាស្ថានីយប្រេង PTT មួយចំនួនត្រូវបានបិទទ្វារ និងអាជីវកម្មចំណីអាហារមួយ ចំនួនទៀតក៏ខ្សត់អតិថិជន ហើយបានបិទទ្វារជាបន្តបន្ទាប់។ ថ្មីៗនេះទៀតសោត រោងកុន Major Cineplex នៅកម្ពុជា ដែលស្ថិតនៅក្រោមសម្ពន្ធក្រុមហ៊ុន Major Cineplex Group របស់ថៃ ក៏បានបិទទ្វារដែរ ក្រោយពីដំណើរការអស់រយៈពេល១២ឆ្នាំ។
ផលិតផល និងអាជីវកម្មថៃ
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការធ្លាក់ចុះនៃម៉ាកសញ្ញាផលិតផលថៃ មួយចំនួន ក្នុងទីផ្សារកម្ពុជា បានកើតចេញពីការធ្វើរលកនៃការធ្វើពហិការរបស់ពលរដ្ឋខ្មែរ។ អ្នកជំនាញរូបនេះ យល់ថា ពហិការ គឺជាសកម្មភាពយ៉ាងមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងសេដ្ឋកិច្ចថៃ ដែលជាប្រទេសល្មោបសង្គ្រាមឈ្លានពានមកលើកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកជំនាញ ក៏បានអំពាវនាវដល់អ្នកមានធនធានរបស់កម្ពុជា ត្រូវយកឱកាសនេះពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចូលទំនិញពីប្រទេសផ្សេង ដែលមានកិច្ចសហការល្អជាមួយកម្ពុជា ជំនួសការពឹងផ្អែកទំនិញពីប្រទេសថៃ។

ដោយឡែក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) កត់សម្គាល់ឃើញថា កំហឹងរបស់ពលរដ្ឋខ្មែរ និងការពហិការលើទំនិញនាំចូលពីថៃ ពិតជាបានធ្វើឱ្យទំនិញថៃបាត់វត្តមានពីទីផ្សារកម្ពុជា ជាបណ្ដើរៗប្រាកដមែន។ ទន្ទឹមនឹងនេះ ឧកញ៉ា តែ តាំងប៉ បានជំរុញដល់ពលរដ្ឋខ្មែរឱ្យបន្តពហិការលើផលិតផលថៃ ហើយងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីទប់ស្កាត់ការហូរចេញសេដ្ឋកិច្ចទៅក្រៅប្រទេស។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅពេញមួយខែមករា ឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ មានទំហំជាង ២០៩លានដុល្លារ ធ្លាក់ចុះ១៦១លានដុល្លារ ឬប្រមាណជាង៤៣% បើធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះកម្ពុជា នាំចូលទំនិញពីថៃ នៅមានទំហំជាង១៥១លានដុល្លារធ្លាក់ចុះជិត៥០% ខណៈកម្ពុជានាំចេញទៅថៃវិញមានទំហំ៥៨លានដុល្លារធ្លាក់ចុះប្រមាណ១៩%។

បើតាមគូសបញ្ជាក់របស់ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មកដល់ពេលនេះ ការនាំចូលទំនិញពីថៃភាគច្រើនជាគ្រឿងសម្រាប់បង្គុំបម្រើឱ្យខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនមីនីបៀ, ហ្វត និងតូយូតាជាដើម។ ឯកឧត្តមរំពឹងថា ការនាំចូលគ្រឿងឧបភោគបរិភោគ ដែលមិនស្ថិតក្នុងបញ្ជីហាមឃាត់នឹងបន្តធ្លាក់ចុះបន្ថែមទៀត ដរាបណាពលរដ្ឋខ្មែរនៅតែបន្តយុទ្ធនាការពហិការនេះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា ថៃ អាចនឹងរកលេសគេចវេស មិនព្រមដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា ទោះបីកម្ពុជា ទទួលបានឯកសារផ្លូវច្បាប់ពីបារាំង ក៏ដោយ

ក្រុមអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា ការសន្យាផ្តល់ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា ពីប្រទេសបារាំង គឺជាឧ…

ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រោងដាក់ឱ្យដំណើរការយន្តហោះបើកលើទឹកដំបូងគេ នៅកម្ពុជា នៅពាក់កណ្តាលឆ្នាំនេះ

បើមិនមានអ្វីប្រែប្រួលទេ សេវាយន្ដហោះទេសចរណ៍ ដែលអាចបើកបរលើទឹកបាន និងអាចបើកពីដីគោកទៅកាន់ដីកោះបានរបស់ក្រុមហ៊ុន VET Airways នឹងចាប់ផ្ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ