វីរុស នីផាហ៍

ប្រទេសកាន់តែច្រើន ផ្ដើមរឹតបន្តឹងវិធានការត្រួតពិនិត្យនៅអាកាសយានដ្ឋាន ដោយសារហានិភ័យនៃមេរោគ នីផាហ៍


ប្រទេសកាន់តែច្រើនឡើងនៅក្នុងតំបន់អាស៊ី ចាប់ផ្ដើមរឹតបន្ដឹងការត្រួតពិនិត្យ ដើម្បីការពារហានិភ័យនៃការឆ្លងរាលដាលនៃមេរោគប្រភេទថ្មី នីប៉ាស៍ ខណៈដែលថ្មីៗនេះ មេរោគនេះ ទើបតែបានរកឃើញករណីឆ្លងនៅក្នុងប្រទេសឥណ្ឌា។
វីរុស នីផាហ៍
ដោយ

ជាក់ស្ដែង អាជ្ញាធរសុខាភិបាលក្រុងហូជីមិញថ្មីៗនេះ បានបង្កើនវិធានការត្រួតពិនិត្យ និងឃ្លាំមើលនៅអាកាសយានដ្ឋានអន្តរជាតិ តាន់ សឺន ញ៉ាត់ សម្រាប់អ្នកដំណើរដែលមកពី ឬឆ្លងកាត់តំបន់ដែលរងផលប៉ះពាល់ដោយវីរុស នីផាហ៍ (Nipah) បន្ទាប់ពីប្រទេសឥណ្ឌាបានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីៗ បើទោះបីជាបច្ចុប្បន្នក្នុងទីក្រុងហូជីមិញ ឬវៀតណាម មិនទាន់មានករណីណាមួយត្រូវបានរកឃើញក៏ដោយ។ នេះបើតាមសារព័ត៌មាន តួយត្រេ (tuoitre news) របស់វៀតណាម។

អង្កភាពសុខាភិបាលរបស់ទីក្រុងនេះបានថ្លែងថា ខ្លួនកំពុងតាមដានស្ថានភាពសុខភាព និងប្រវត្តិធ្វើដំណើររបស់អ្នកដំណើរយ៉ាងដិតដល់ បើអ្នកណាគ្រុនក្តៅខ្លួន មានអាការៈខាងផ្លូវដង្ហើម ឬអាការៈខាងប្រព័ន្ធប្រសាទខុសប្រក្រតី នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក ធ្វើរោគវិនិច្ឆ័យ និងព្យាបាល។

នៅប្រទេសកម្ពុជាវិញ ក្រសួងសុខាភិបាល បានក្រើនរំឭក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យមានការរបូតជំងឺនីប៉ាស៍ រាលដាលចូលក្នុងប្រទេស។ បើទោះបីជា កម្ពុជាមិនទាន់ មានករណីឆ្លងមេរោគ នីផាហ៍នេះក្ដី ប៉ុន្ដែ ក្រសួងសុខាភិបាល បានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ អនុវត្តការងារត្រួតពិនិត្យ និងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់នូវការ នាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមាននៅបណ្ដាប្រទេសនៃតំបន់អាស៊ី។

ក្រៅពីនេះ ក៏មានការផ្ទុះឡើងករណីឆ្លងមេរោគ នីផាហ៍ ជាបន្តបន្ទាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា ហើយតាមរបាយការណ៍បង្ហាញថា មេរោគនេះ អាចរីករាលដាលតាមរយៈអាហារ ដែលមានមេរោគ និងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយបុគ្គលិកមន្ទីរពេទ្យ និងអ្នកថែទាំអ្នកជំងឹ មានភាពប្រឈមខ្ពស់ជាងគេ។

ប្រទេសថៃ ក៏បានបង្កើនវិធានការពិនិត្យសុខភាពនៅតាមអាកាសយានដ្ឋានសំខាន់ៗ សម្រាប់អ្នកដំណើរដែលមកពីប្រទេសឥណ្ឌា ដោយអនុវត្តតាមបច្ចេកទេសដែលធ្លាប់ប្រើកាលពីពេលផ្ទុះជំងឺ COVID-19។

នៅប្រទេសនេប៉ាល់ឯណោះវិញ រដ្ឋាភិបាលបានបង្កើនការឃ្លាំមើល និងរឹតបន្តឹងការត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង ខាត់ម៉ាន់ឌូ (Kathmandu) និងតាមព្រំដែនគោកជាប់ប្រទេសឥណ្ឌា ដើម្បីព្យាយាមទប់ស្កាត់មិនឱ្យមេរោគនេះចូលទៅក្នុងប្រទេស ខណៈដែលអាជ្ញាធរសុខាភិបាលកោះតៃវ៉ាន់ កំពុងមានផែនការកំណត់ការឆ្លងវីរុស នីផាហ៍ នេះ ជា "ជំងឺឆ្លងប្រភេទទី៥ ដែលត្រូវតែមានការផ្ដល់ដំណឹង" ដែលនេះជាចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ជំងឺឆ្លងថ្មីដ៏គ្រោះថ្នាក់។

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


សមត្ថកិច្ចក្រុងហូជីមិញ បង្ក្រាបបទល្មើស សាច់ខ្យងត្រាំសារធាតុគីមី ៣ពាន់តោន ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ

ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនាយកដ្ឋានប៉ូលិសទីក្រុងហូជីមិញ បានរកឃើញករណីបំពានសុវត្ថិភាពចំណីអាហារគួរឱ្យភ្ញាក់ផ្អើលមួយ ដែលពាក់ព័ន្ធនឹងក…

អ្នកឧកញ៉ា គិត ម៉េង បង្ហាញផែនការប្រកបដោយមហិច្ឆតារបស់សភាពាណិជ្ជកម្ម ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា សភាពាណិជ្ជកម្ម មិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងវិស័យឯកជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ