វិស័យពាណិជ្ជកម្ម

ប្រទេសកាន់តែច្រើនស៊ើបអង្កេតលើការលក់ទំនិញបង្ខូចថ្លៃរបស់ចិន ដែលបង្កការព្រួយបារម្ភខ្លាចផ្ទុះជម្លោះពាណិជ្ជកម្មជាថ្មី


ប្រទេសនានា នៅទូទាំងពិភពលោក បានចាប់ផ្តើមបើកការស៊ើបអង្កេតករណីទំនិញនាំចេញរបស់មហាយក្សចិន លក់បង្ខូចតម្លៃទីផ្សារ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងខ្លាចផ្ទុះជម្លោះពាណិជ្ជកម្មជាថ្មី រួមទាំងជាមួយបណ្ដាទីផ្សារ ដែលកំពុងរីកចម្រើនឆាប់រហ័សផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមអង្គការពាណិជ្ជកម្មពិភពលោក WTO បានឱ្យដឹងថា មានការស៊ើបរហូតដល់ទៅ៧៩ករណីលើទំនិញនាំចេញរបស់ចិន ទាក់ទិនការលក់បង្ខូចតម្លៃទីផ្សារ និងការឧបត្ថម្ភធនមិនត្រឹមត្រូវ ដើម្បីឱ្យទំនិញចិន អាចលក់ចេញក្នុងតម្លៃថោក ដើម្បីដណ្ដើមទីផ្សារ។ បើតាមអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសជាច្រើនរួមមានសហរដ្ឋអាម៉េរិក ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក ជប៉ុន ថៃ និងវៀតណាម កំពុងឈានមុខគេក្នុងការស៊ើបអង្កេតលើការលក់បង្ខូចតម្លៃប្រឆាំងទំនិញនាំចេញថោកៗរបស់ចិន។

ជាការពិតណាស់ ការផលិតច្រើនហួសប្រមាណ និងតម្រូវការក្នុងស្រុកធ្លាក់ចុះខ្សោយនៅប្រទេសចិន បានជំរុញឱ្យប្រទេសនេះនាំចេញទំនិញក្នុងតម្លៃទាប។ ហើយជាលទ្ធផល ប្រទេសប្រេស៊ីល និងជប៉ុន បានបើកការស៊ើបអង្កេតលើដែកថែបចិន ហើយឥណ្ឌា បានបើកការស៊ើបអង្កេតលើគ្រឿងបន្លាស់បន្ទះសូឡាចិន ចំណែកឯថៃ និងវៀតណាម បានដំឡើងពន្ធលើទំនិញចិន។

យោងតាមអង្គការពាណិជ្ជកម្មពិភពលោក WTO បានឱ្យដឹងថា មានការស៊ើបរហូតដល់ទៅ៧៩ករណីលើទំនិញនាំចេញរបស់ចិន ទាក់ទិនការលក់បង្ខូចតម្លៃទីផ្សារ និងការឧបត្ថម្ភធនមិនត្រឹមត្រូវ ដើម្បីឱ្យទំនិញចិន អាចលក់ចេញក្នុងតម្លៃថោក ដើម្បីដណ្ដើមទីផ្សារ។ បើតាមអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសជាច្រើនរួមមានសហរដ្ឋអាម៉េរិក ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក ជប៉ុន ថៃ និងវៀតណាម កំពុងឈានមុខគេក្នុងការស៊ើបអង្កេតលើការលក់បង្ខូចតម្លៃប្រឆាំងទំនិញនាំចេញថោកៗរបស់ចិន។វីដែលជាការកត់សម្គាល់ ដើម្បីជាការសងសឹកប្រទេសចិន បានដំឡើងពន្ធលើសាច់ជ្រូកនាំចូលពីសហភាពអឺរ៉ុប បន្ទាប់ពីអឺរ៉ុប បានដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន។ សរុបមក ប្រទេសកាន់តែច្រើននៅទូទាំងពិភពលោកកំពុងនាំគ្នាប្រឆាំងនឹងទំនិញនាំចេញ ដែលមានតម្លៃថោកៗរបស់ចិន ហើយប្រការនេះកំពុងគំរាមកំហែងធ្វើឱ្យផ្ទុះជម្លោះពាណិជ្ជកម្មជាថ្មី៕

ដោយ: តែម សុខុម




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ