ពលករខ្មែរ

ពលករខ្មែរជាង២ពាន់នាក់បានសម្រុកចាកចេញពីប្រទេសថៃ ក្រោយសង្គ្រាមរវាងថៃ និងកម្ពុជាកាន់តែឡើងកម្តៅ


មន្ត្រីអាជ្ញាធរថៃបានអះអាងថា មានពលករខ្មែរជាង២ពាន់នាក់បានសម្រុកចាកចេញពីប្រទេសថៃមកកាន់ប្រទេសកំណើតវិញ តាមច្រកព្រំដែនអន្តរជាតិដូង-បានឡែម ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃក្បែរប្រាសាទតាមាន់ធំកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ពលករខ្មែរ
ដោយ

លោក ឆារ៉ាំផាកន ព្រំផាកន (Charamphakorn Promphakorn) មេបញ្ជាការរងនៃបញ្ជាការដ្ឋានការពារព្រំដែនចាន់ថាប៊ូរី-ត្រាត នៅក្នុងប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃសុក្រ នេះថា ប្រជាជនកម្ពុជាជាង២ពាន់នាក់បានប្រមូលផ្តុំគ្នានៅប៉ុស្តិ៍ត្រួតពិនិត្យបានឡែម ដើម្បីឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា។ លោកបានអះអាងថា ក្រុមការងារដែនសមុទ្រខេត្តចាន់ថាប៊ូរី បានចេញសេចក្តីណែនាំពិសេសមួយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ទាំងជនជាតិថៃ និងកម្ពុជា ដែលចង់ត្រឡប់ទៅប្រទេសរបស់ពួកគេវិញរៀងៗខ្លួន។

ច្រកព្រំដែនបានឡែម ត្រូវបានបើកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរឆ្លងដែនចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៣រសៀលជារៀងរាល់ថ្ងៃដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ហើយមន្ត្រីព្រំដែនត្រូវបានប្រចាំការនៅទីនោះ ដើម្បីផ្តល់ជំនួយ និងធានាឱ្យដំណើរការប្រព្រឹត្តទៅដោយរលូនសម្រាប់អ្នកដែលចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

សូមបញ្ជាក់ថា កងទ័ពថៃ និងកម្ពុជានៅតែបន្តបាញ់ប្រហារគ្នាដោយប្រើអាវុធធុនធ្ងន់នៅថ្ងៃសុក្រ នេះ នៅខេត្តចំនួនពីរស្ថិតនៅភាគឦសានប្រទេសថៃជាប់នឹងព្រំដែនកម្ពុជាបន្ទាប់ពីការចាប់ផ្ដើមប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

យោធភូមិភាគ២របស់ថៃបានរាយការណ៍ពីការប៉ះទង្គិចគ្នាតាំងពីព្រឹកព្រលឹមថ្ងៃនេះនៅក្នុងខេត្តអ៊ូប៊ុនរ៉ាតឆាថានី និងខេត្តស៊ូរីន ហើយបាននិយាយថា កម្ពុជាបានប្រើប្រាស់កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែត BM-21 ដែលផលិតដោយប្រទេសរុស្ស៊ី។ អាជ្ញាធរថៃបាននិយាយថា មនុស្សចំនួន១០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះទៅកាន់កន្លែងមានសុវត្ថិភាព៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាម៉េរិកទទូចឱ្យកម្ពុជា និងថៃបញ្ឈប់ជម្លោះប្រដាប់អាវុធតាមព្រំដែនជាបន្ទាន់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅល្ងាចថ្ងៃទី២៤ ខែកក្កដា បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហស…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះក្ដាប់សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ