មេដឹកនាំថៃ

តើនៅក្នុងរយៈពេលជាង១ឆ្នាំនៃការឡើងកាន់អំណាច លោកស្រី ផែថងថាន បានជួបបញ្ហាអ្វីខ្លះ?


អនាគតកៅអីនាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អាចរក្សាបានគង់វង្សឬអត់ វាអាស្រ័យលើការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ។ ប្រសិនបើលោកស្រី អាចឈ្នះក្តី ដែលប្តឹងដោយសមាជិកព្រឹទ្ធសភាចំនួន៣៦រូប នោះ លោកស្រី អាចនឹងបន្តកាន់កាប់តំណែងនេះតទៅទៀត។ ប៉ុន្តែប្រសិនបើ លោកស្រី ត្រូវបានតុលាការរកឃើញកំហុស នោះ លោកស្រី អាចអង្គុយកៅអីនាយករដ្ឋមន្រ្តីបានត្រឹម១ឆ្នាំ១៤ថ្ងៃតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
មេដឹកនាំថៃ
ដោយ

វិថីនយោបាយរបស់លោកស្រី ផែថងថាន ត្រូវបានគេក្រាលយ៉ាងរលោងកាលពីដើមអាណត្តិ ប៉ុន្តែបែរជារលាក់ពិបាកធ្វើដំណើររហូតដល់ព្យួរតំណែងរង់ចាំសាលក្រមសម្រេចពីតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៩ សីហា ដោយសារសង្រ្គាមផ្លូវច្បាប់ក្នុងសំណុំរឿងខ្សែអាត់សំឡេង នៃការសន្ទនាជាមួយមេដឹកនាំកម្ពុជា។ លោកស្រី ផៃថងថាន បានក្លាយជានាយករដ្ឋមន្រ្តីទី៣១របស់ថៃ ក្រោយលោក ស្រ៊ីថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញដកសិទ្ធិ បន្ទាប់ពីតែងតាំងមន្រ្តីមិនត្រូវតាមច្បាប់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

វិថីនយោបាយរបស់លោកស្រី ផែថងថាន មានភាពរដិបរដុបខ្លាំង ក្នុងនោះក្រៅពីបញ្ហារឿងក្តីនៅតុលាការធម្មនុញ្ញ និងបញ្ហាអំពើពុករលួយ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត រដ្ឋាភិបាលរបស់លោកស្រី ក៏បានជួបជម្លោះផ្ទៃក្នុងរវាងគណបក្សចងសម្ព័ន្ធទាំង១១ ជាពិសេសរវាងគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ តែម្តង។

មកដល់ពេលនេះ ជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន នៅមិនច្បាស់លាស់នៅឡើយទេ ដូច្នេះប្រសិនបើ លោកស្រី អស់ឱកាសក្រោមការសម្រេចសាលក្រមដោយតុលាការធម្មនុញ្ញ តើនរណាជាបេក្ខជនដ៏ស័ក្ដិសមសម្រាប់តំណែងនេះ?

យោងតាមការស្ទង់មតិប្រចាំត្រីមាសចុងក្រោយដោយ Nida Poll កាលពីពេលថ្មីៗនេះបានបង្ហាញថា មេដឹកនាំគណបក្សប្រឆាំង លោក ណាថាផុង រួនផានយ៉ាវុធ (Natthaphong Ruengpanyawut) បានក្លាយជាជម្រើសកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយមានអ្នកគាំទ្រ៣១,៤៨% រីឯលោក ប្រាយុទ្ធ ចាន់អ៊ូចា ទទួលបានការគាំទ្រ១២,៧២% ដោយឡែកលោកស្រី ផែថងថាន វិញប្រជាប្រិយភាពធ្លាក់ចុះពី ជិត៣១% មកនៅត្រឹម៩% ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ពលរដ្ឋខ្មែរមួយរយៈមកនេះមានប្រសិទ្ធភាពយ៉ាងណាដែរ?

ការធ្វើពហិការមិនប្រើប្រាស់ទំនិញមានប្រភពមកពីប្រទេសថៃ របស់ពលរដ្ឋខ្មែរនៅមួយរយៈកន្លងមកនេះហាក់មិនទាន់ចំទំនិញយុទ្ធសាស្រ្តរបស់ថៃ នៅឡើយទេ ដែលកត្…

មហាយក្សចិន បង្កើនការវិនិយោគយ៉ាងសម្បើមរហូតដល់ជិត១២៤ពាន់លានដុល្លារសម្រាប់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ

មហាយក្សចិន បានសម្រុកបង្កើនការបោះទុនវិនិយោគយ៉ាងសម្បើមរហូតដល់ទៅជិត១២៤ពាន់លានដុល្លារអាម៉េរិក នៅបណ្តាប្រទេសជាសមាជិកនៃគំនិតផ្ដួចផ្ដើមខ្សែក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ