ពិភពលោក

ប្រទេសជាសម្ព័ន្ធមិត្តរបស់អាម៉េរិកទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាបន្ដបន្ទាប់ កំពុងសាកល្បងចំពោះគោលនយោបាយគាំទ្រអ៊ីស្រាអែល របស់លោក ត្រាំ


ការខកចិត្តជាអន្តរជាតិកាន់តែខ្លាំងឡើងចំពោះក្រុងវ៉ាស៊ីនតោនជុំវិញសង្គ្រាមនៅហ្គាហ្សាបានបើកចំហនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ដោយសម្ព័ន្ធមិត្តរបស់អាម៉េរិកមួយចំនួនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលនេះត្រូវបានគេមើលឃើញថា គឺជាការសាកល្បងដ៏សំខាន់មួយសម្រាប់គោលនយោបាយនៅមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump។
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង
ដោយ

ស្របពេលការបញ្ចប់ជម្លោះជិត២ឆ្នាំនៅតំបន់ហ្គាហ្សាហាក់គ្មានពន្លឺកាន់តែខ្លាំងឡើងនោះ សម្ព័ន្ធមិត្ត​អាម៉េរិកមួយចំនួន រួមទាំង​បារាំង និងអង់គ្លេសផង បានប្រកាសគាំទ្រ​រដ្ឋប៉ាឡេស្ទីន​ក្នុងមហាសន្និបាត​សហប្រជាជាតិ​ដោយសារពួកគេសង្ស័យ ចំពោះ​ការអះអាង​ម្ដងហើយម្ដង​ទៀត​របស់លោក Trump ក្នុងការបញ្ចប់ជម្លោះនេះ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ប្រសិន​បើលោក Trump ពិតជាចង់ទទួលបានពានរង្វាន់ណូបែលសន្តិភាពពិតមែន លោក Trump ត្រូវតែបញ្ឈប់​សង្គ្រាមនៅតំបន់ហ្គាហ្សា។

លោក Macron បានប្រាប់ទូរទស្សន៍ BFM របស់បារាំងពីទីក្រុងញូវយ៉កថា មានតែប្រធានាធិបតីអាម៉េរិក ដែលអាចសម្រេចចំពោះជោគវាសនាសង្គ្រាមនៅហ្គាហ្សាបាន ដោយសារតែ​អាម៉េរិក គឺជាអ្នកផ្ដល់​សព្វាវុធ ដែលអនុញ្ញាត​ឱ្យមាន​សង្រ្គាម​នៅហ្គាហ្សា ប៉ុន្ដែបារាំងមិនបានផ្ដល់សព្វាវុធអ្វីឡើយ។




អត្ថបទបន្ទាប់


គ្រាន់តែគ្រាប់បែក១គ្រាប់ បង្ខំឱ្យអាល្លឺម៉ង់ជម្លៀសមនុស្សជិត២ម៉ឺននាក់ចេញពីរដ្ឋធានីប៊ែរឡាំង

ដោយសារគ្រាប់បែកមួយគ្រាប់ទម្ងន់១០០គីឡូក្រាម ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមលោកលើកទី២បានបង្ខំឱ្យអាល្លឺម៉ង់ជម្លៀសមនុស្សជិត២ម៉ឺននាក់ចេញពីសង្កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ