ព្រំដែនកម្ពុជា ថៃ

លោក អានុទីន ជឿជាក់ថា នឹងគ្មានឧប្បត្តិហេតុណាមួយកើតឡើងក្នុងថ្ងៃបោះឆ្នោតឡើយ


នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល បានអះអាងនៅថ្ងៃអង្គារសប្តាហ៍នេះថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា កំពុងស្ថិតក្នុងភាពស្ងប់ស្ងាត់ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អបំផុត។ ការបញ្ជាក់នេះ ធ្វើឡើងដើម្បីធានាដល់អ្នកបោះឆ្នោតថា នឹងមិនមានឧប្បត្តិហេតុណាមួយកើតឡើងរំខានដល់ដំណើរការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះឡើយ។
ព្រំដែនកម្ពុជា ថៃ
ដោយ

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ លោក អានុទីន ឆាន់វីរៈគុល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមេដឹកនាំគណបក្សភូមិចៃថៃផងនោះបានបញ្ជាក់ថា មកទល់ពេលនេះ គ្មានសញ្ញាណាមួយ ដែលនាំឱ្យមានការព្រួយបារម្ភដល់សន្តិសុខតាមព្រំដែននោះទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ MGR Online លោក អានុទីន បានសង្កត់ធ្ងន់ថា គ្រប់យ៉ាងកំពុងដំណើរការទៅដោយរលូន និងគ្មានឧបសគ្គអ្វីមករារាំងថ្ងៃបោះឆ្នោតឡើយ។

ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះស្មារតីរបស់ប្រជាជនថៃ ដែលបានបង្ហាញពីកម្សួលនៃការចង់ចូលរួមបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ដែលនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋផ្ដល់តម្លៃខ្ពស់ដល់ការសម្រេចជោគវាសនាប្រទេសជាតិ។ លោកបានថ្លែងថា៖«ការបោះឆ្នោតនេះ នឹងកំណត់អនាគតរបស់ប្រទេស ហើយម្ចាស់នៃអនាគតដ៏ពិតប្រាកដ គឺប្រជាជនដែលជាម្ចាស់ឆ្នោតគ្រប់រូប»។

គួររំលឹកថា យោងតាមលទ្ធផលស្ទង់មតិចុងក្រោយរបស់វិទ្យាស្ថាន NIDA Poll បានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក អានុទីន កំពុងឈរនៅលំដាប់ថ្នាក់លេខ២ ខណៈលេខ១ បានទៅលើគណបក្សប្រជាជន ដែលជាគណបក្សកំណែទម្រង់ថ្មី។ ចំណែកឯគណបក្សភឿថៃ ស្ថិត​នៅលំដាប់ទី៣ និងគណបក្សប្រជាធិបតេយ្យរបស់លោក អាភីស៊ីត វេចាជីវ៉ា ស្ថិតនៅលំដាប់ទី៤ សម្រាប់ការប្រកួតប្រជែងនាថ្ងៃអាទិត្យ សប្ដាហ៍នេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរខួប៥ឆ្នាំនៃកិច្ចសហការ និងចុះកិច្ចព្រមព្រៀងបន្តភាពជាដៃគូ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរសាទរខួប៥ឆ្នាំនៃភាពជាដៃគូ និងបានចុះកិច្ចព្រមព្រៀងបន្តកិច្ចសហក…

ធនាគារខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រមុនីវង្ស សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ធនាគារខេប៊ីប្រាសាក់ បានរៀបចំពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារខេប៊ីប្រាសាក់ សាខាមុនីវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ