មេដឹកនាំវៀតណាម

លោក តូ ឡឹម កំពុងស្វែងរកការបន្តកាន់តំណែងកំពូលក្នុងបក្សកុម្មុយនីស្តវៀតណាម


លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កំពុងខ្នះខ្នែងស្វែងរកការបន្តកាន់តំណែងកំពូលនៅក្នុងបក្សសម្រាប់អាណត្តិថ្មី។ លោក តូ ឡឹម មានកេរ្តិ៍ឈ្មោះបោះសំឡេងថា ជាអ្នកហ៊ានប្រថុយប្រថានដ៏មានមហិច្ឆតាម្នាក់ ដោយលោកបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងបង្កើតរបៀបដឹកនាំដ៏មានឥទ្ធិពល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំវៀតណាម
ដោយ

មន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានគ្រប់គ្រងប្រទេសវៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ បានជ្រើសរើសបេក្ខជនកំបាំងមុខនៅសប្តាហ៍នេះសម្រាប់តំណែងថ្នាក់ដឹកនាំប្រទេសថ្មី ដើម្បីឱ្យសមាជបក្សបោះឆ្នោតគាំទ្រជាផ្លូវការនៅខែមករា ឆ្នាំ២០២៦។ ស្ថិតក្នុងវ័យ៦៨ឆ្នាំ លោក តូ ឡឹម ត្រូវបានគេចាត់ទុកជាបេក្ខជនឈានមុខគេសម្រាប់តំណែងកំពូលនេះ ទោះបីការជ្រើសរើសនៅមិនទាន់ច្បាស់លាស់ក៏ដោយ។

ក្រោមការដឹកនាំរបស់លោក តូ ឡឹម ជាង១ឆ្នាំកន្លងមកនេះ វៀតណាម មានការកំណែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដោយអ្នកគាំទ្របានប្រៀបធៀបលោកទៅនឹងរបៀបដឹកនាំដ៏មហិច្ឆតារបស់ប្រធានាធិបតីអាហ្សង់ទីន លោក ហ្សាវីយើ មីឡេ (Javier Milei) ប៉ុន្តែវាក៏បានជំរុញឱ្យមានការមិនពេញចិត្តខ្លះៗផងដែរ។

លោក ឡឹម បានបន្តគោលនយោបាយការទូតឫស្សីរបស់អ្នកកាន់តំណែងមុន ដោយធ្វើឱ្យមានតុល្យភាពក្នុងចំណោមមហាអំណាច។ ទោះជាយ៉ាងណា ដោយស្ថិតក្រោមសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក ទីក្រុងហាណូយ បានខិតទៅរកទីក្រុងប៉េកាំង កាន់តែខ្លាំង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យពលរដ្ឋបន្តជឿជាក់ និងរួបរួមជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីតែមួយ ដើម្បីទប់ទល់ជាមួយសត្រូវឈ្លានពានថៃ

សង្រ្គាមឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលអូសបន្លាយអស់រយៈពេលជិត២០ថ្ងៃមកនេះ បានបង្កទុក្ខលំបាក និងការឈឺចាប់យ៉ាង…

ហ្វីលីពីន ប្រកាសថានឹងបន្ដជួយសម្របសម្រួលដោះស្រាយ បញ្ហាកម្ពុជា-ថៃ នៅពេលឡើងធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

នៅសល់តែប្រមាណ មួយសប្ដាហ៍ទៀតប៉ុណ្ណោះ ហ្វីលីពីន នឹងឡើងធ្វើជាប្រធានអាស៊ានប្ដូរវេនជាផ្លូវការបន្ដពីម៉ាឡេស៊ីសម្រាប់អាណត្តិឆ្នាំ ២០២៦។ ក្នុងតំណែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ