មេដឹកនាំមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា ជួលក្រុមបញ្ចុះបញ្ចូលរបស់អាម៉េរិកមួយ ដើម្បីកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក


ទីភ្នាក់ងារព័ត៌មានស៊ិនហួរបស់ចិន បានចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ថា ក្រុមហ៊ុនបញ្ចុះបញ្ចូល ឬក្រុមហ៊ុនឡប់ប៊ី (Lobbying Firm) មួយរបស់ក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងពិសេសជាមួយក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ា ដើម្បីជួយប្រទេស ដែលគ្រប់គ្រងដោយយោធាជាយូរលង់មួយនេះកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
មេដឹកនាំមីយ៉ាន់ម៉ា
ដោយ

ក្រុមហ៊ុនបញ្ចុះបញ្ចូលមួយរបស់ក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងមួយដែលមានតម្លៃ៣លានដុល្លារក្នុងមួយឆ្នាំ ជាមួយក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ា ដើម្បីជួយប្រទេសនេះកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឡើងវិញ។ យោងតាមឯកសារផ្លូវការបង្ហាញថា ក្រុមហ៊ុនឡប់ប៊ី របស់សហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា DCI Group បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែកក្កដា ជាថ្ងៃដែលយោធាមីយ៉ាន់ម៉ា បានផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយជនស៊ីវិលនៅមុនការបោះឆ្នោតដែលបានគ្រោងទុក។

គួររំឭកថា ប្រមុខយោធា គឺនាយឧត្ដមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅឆ្នាំ២០២១ ហើយនៅឆ្នាំនោះ អ្នកឡប់ប៊ីម្នាក់ជាជនជាតិកាណាដា ដើមកំណើតអ៊ីស្រាអែល ដែលយោធាបានជួលឱ្យធ្វើជាតំណាងរបស់ខ្លួននៅទីក្រុងវ៉ាស៊ីន តោន និងរដ្ឋធានីផ្សេងទៀតបាននិយាយថា គាត់បានលាឈប់ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក លើបណ្ដាឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា បានធ្វើឱ្យគាត់ឈប់ទទួលបានប្រាក់ខែ។  

សូមបញ្ជាក់ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់មីយ៉ាន់ម៉ា មិនទាន់បានផ្លាស់ប្តូរតុល្យភាពអំណាចនៅឡើយទេ ដោយលោក មីន អ៊ុង ឡាំង (Min Aung Hlaing) នៅតែជាប្រធានាធិបតីស្តីទី និងជាមេទ័ពនៅឡើយ។

បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពឯកោអស់រយៈពេលជាច្រើនឆ្នាំ លោក មីន អ៊ុង ឡាំង (Min Aung Hlaing) បានស្វះស្វែងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ហើយនៅពេលលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធថ្មីលើទំនិញនាំចេញរបស់មីយ៉ាន់ម៉ា លោក Min Aung Hlaing បានសរសើរលោក ដូណាល់ ត្រាំ ដោយស្នើសុំឱ្យលោកបញ្ចុះអត្រាពន្ធ និងដកទណ្ឌកម្ម ហើយបានស្នើសុំបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក រំពឹងកើបលុយពន្ធបាន៥០ពាន់លានដុល្លារក្នុង១ខែៗ តែអ្នកជំនាញព្រមានពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ លូនិក (Howard Lutnick) រំពឹងថា សហរដ្ឋអាម៉េរិកនឹងអាចកើបលុយចំណូលពន្ធបានរហូតដល់៥០ពាន់លាន…

បម្រែបម្រួលអាកាសធាតុនឹងធ្វើឲ្យវិស័យធានារ៉ាប់រងនៅតំបន់មួយចំនួនលើពិភពលោកប្រឈមមុខនឹងការដួលរលំ

បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងធំៗមួយចំនួននៅលើពិភពលោកមានការព្រួយបារម្ភ។ ផលប៉ះពាល់ និងគ្រោះមហន្តរាយដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ