ធនាគារជាតិ

ធនាគារជាតិ ត្រៀមបញ្ចេញ៤០លានដុល្លារទៀត ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល


ធនាគារជាតិនៃកម្ពុជា គ្រោងនឹងបញ្ចេញទឹកប្រាក់ចំនួន៤០លានដុល្លារបន្ថែមទៀតចូលទៅក្នុងទីផ្សារ ខណៈថ្មីៗនេះកន្លងមកនេះ ធនាគារជាតិ ទើបបញ្ចេញទឹកប្រាក់សរុបអស់ចំនួន១០០លានដុល្លាររួចមកហើយដាក់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាដេញថ្លៃ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ហើយនឹងបន្តធ្វើអន្តរាគមន៍បែបនេះរហូតដល់ស្ថានភាពអត្រាប្តូរប្រាក់នៅកម្ពុជា មានលំនឹងឡើងវិញ។
ធនាគារជាតិ បានបញ្ចេញប្រាក់អស់១០០លានដុល្លាររួចមកហើយ

នៅរយៈពេលចុងក្រោយនេះ ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាប្ដូរប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្រិតអត្រាការប្រាក់មានការកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២២ឆ្នាំមកនេះ ដែលការដំឡើងអត្រាប្ដូរប្រាក់នេះបានធ្វើឱ្យប៉ះពាល់ដល់បណ្ដាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ សម្រាប់ប្រទេសកម្ពុជា គេសង្កេតឃើញថា នៅរយៈពេលចុងក្រោយនេះ អត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិក មានការកើនឡើងជាបន្តបន្ទាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៅកម្ពុជា។ ដូច្នេះទើប​ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ចេញទឹកប្រាក់ដុល្លារជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារ ដែលធ្វើឲ្យស្ថានភាពអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនាពេលនេះ បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។

ជាក់ស្ដែង ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ចេញទឹកប្រាក់ចំនួន ៣លើកមកហើយសរុបចំនួន១០០លានដុល្លារ ដែលធ្វើឲ្យស្ថានភាពអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក នាពេលនេះ បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ប៉ុន្តែបើទោះជាបែបនេះក្ដី ធនាគារជាតិនៃកម្ពុជា នឹងបន្តបញ្ចេញប្រាក់ដុល្លារចំនួន៤០លានដុល្លារទៀត ចូលទៅក្នុងទីផ្សារដាក់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាដេញថ្លៃបន្ត ដើម្បីជួយឲ្យអត្រាប្តូរប្រាក់នៅកម្ពុជា មានលំនឹងឡើងវិញ។ ជាក់ស្ដែង មុនពេលធនាគារជាតិនៃកម្ពុជា បញ្ចេញប្រាក់លើកទី១ចំនួន៥០លានដុល្លារអាមេរិក ពោលនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក គឺ៤.១៥៩រៀល/ដុល្លារ។ ដោយឡែកនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក បានថយមកនៅត្រឹម៤.១២៣រៀល/ដុល្លារ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កត់សម្គាល់ឃើញថា នៅមុនវិបត្តិកូវីដ-១៩ អត្រាការប្រាក់គោលរបស់អាមេរិកមានត្រឹម០.២៥% ប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្នអត្រាការប្រាក់គោលកើនរហូតដល់៥.២៥%។ បើតាមអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិក បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់បណ្ដាប្រទេសជាច្រើនលើពិភពលោក ពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង។ លោកជំទាវបណ្ឌិតទេសាភិបាល បញ្ជាក់ថា ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ១៩ និងបញ្ហាដែលកើតមានជាបន្តបន្ទាប់បានធ្វើឲ្យខ្សែច្រវ៉ាក់ផលិតកម្ម នៅលើពិភពលោក រួមទាំងកម្ពុជា មានការរអាក់រអួល និងរាំងស្ទះដល់ដំណើរការផលិត និងការផ្គត់ផ្គង់។

សម្រាប់លោកជំទាវបណ្ឌិត ជា សិរី អំឡុងពេលមានការរអាក់រអួលនៃខ្សែច្រវាក់ផលិតកម្ម ដែលជំរុញឲ្យទំនិញឡើងថ្លៃ ទើបធនាគារកណ្ដាលអាមេរិក អនុវត្តនូវផែនការដំឡើងអត្រាប្ដូរប្រាក់ជាបន្តបន្ទាប់ នៅមួយរយៈពេលចុងក្រោយនេះ ក្នុងគោលបំណងកាត់បន្ថយការបញ្ជាទិញ និងធ្វើឲ្យទំនិញធ្លាក់ថ្លៃ ដើម្បីទប់ស្កាត់ការកើនឡើងនូវអតិផរណា។ យ៉ាងណាក៏ដោយ ការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិក មិនត្រឹមតែធ្វើឲ្យបណ្ដាប្រទេសមួយចំនួន រួមទាំងកម្ពុជា ជួបប្រឈមនូវបញ្ហាកើនឡើងនូវអត្រាប្ដូរប្រាក់ខ្ពស់ប៉ុណ្ណោះទេ តែក៏ធ្វើឲ្យបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគផងដែរ។

សូមបញ្ជាក់ថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា ធនាគារជាតិនៃកម្ពុជាសម្រេចបញ្ចេញទឹកប្រាក់ដុល្លារ ជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារ ក្នុងគោលបំណងជួយរក្សាអត្រាប្ដូរប្រាក់នៅកម្ពុជាឲ្យមានលំនឹង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានសម្រេចបញ្ចេញទឹកប្រាក់ដុល្លារចំនួន២លើក ដោយលើកទី១ចំនួន៥០លានដុល្លារអាមេរិក, លើកទី២ចំនួន២០លានដុល្លារអាមេរិក និងលើកទី៣ចំនួន៣០លានដុល្លារ ដែលធ្វើឲ្យស្ថានភាពអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនាពេលនេះ បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ យ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជាបានអះអាងថា ក្នុងគោលដៅនេះ ធនាគារជាតិនឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


យុទ្ធនាការ «ពិភពលោករួមគ្នា» របស់ក្រុមហ៊ុនហ៊ិននីគែន នាំមកនូវការប្រមូលផ្តុំសហគមន៍ និងការដាំដើមឈើទៅតំបន់អេកូទេសចរណ៍ និងតំបន់អភិរក្សតាមសហគមន៍នៅខេត្តក្រចេះ

ព័ត៌មាន
នាពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះបានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុម…

នៅសប្តាហ៍នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើតេស្តបច្ចេកទេសហោះហើរលើកចុងក្រោយ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបាននអះអាងថា បើទោះបីស្ថានភាពវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នហាក់មិនទាន់មានភាពល្អប្រសើរ ហើយចំនួនជើងហោះហើរនៅមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ