អង្គការណាតូ

ក្រុមមេដឹកនាំអង្គការណាតូ ប្ដេជ្ញាបង្កើនចំណាយលើវិស័យការពារជាតិ តាមការស្នើសុំរបស់លោក ត្រាំ


ក្រោយចប់កិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រុមមេដឹកនាំអង្គការណាតូ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយគាំទ្រការបង្កើនការចំណាយដ៏ច្រើនលើវិស័យការពារជាតិ រហូតដល់៥% តាមការស្នើសុំរបស់លោក ដូណាល់ ត្រាំ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីការពារគ្នាទៅវិញទៅមកពីការវាយប្រហាររបស់សត្រូវនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អង្គការណាតូ
ដោយ

ក្រោយជួបប្រជុំគ្នាអស់រយៈពេល២ថ្ងៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រុមមេដឹកនាំអង្គការណាតូទាំង៣២រូប បានព្រមព្រៀងគ្នាបង្កើនខ្ទង់ចំណាយរហូតដល់៥%នៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ តាមការទាមទាររបស់លោក ដូណាល់ ត្រាំ។ ប្រទេសសមាជិកទាំងអស់សន្យាចំណាយ៣,៥%នៃ GDP របស់ពួកគេលើវិស័យការពារជាតិស្នូលដូចជាកងទ័ព និងសព្វាវុធ និងចំណាយ១,៥%ទៀត លើវិធានការការពារដូចជាសន្តិសុខតាមអ៊ីនធឺណិត ការការពារបំពង់បង្ហូរប្រេង និងការសម្រួលផ្លូវ និងស្ពានដើម្បីគ្រប់គ្រងយានយន្តធុនធ្ងន់ជាដើម។

ការគាំទ្រគោលដៅចំណាយខ្ពស់លើវិស័យការពារជាតិ របស់មេដឹកនាំណាតូនេះ មិនត្រឹមជាការឆ្លើយតបចំពោះចំណងរបស់លោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបចំពោះការភ័យខ្លាចរបស់អឺរ៉ុប ចំពោះការគំរាមកំហែងរបស់រុស្ស៊ីលើសន្តិសុខរបស់ពួកគេ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន នៅឆ្នាំ២០២២ ផងដែរ។

លោក ត្រាំ បានត្រឡប់ទៅអាម៉េរិកវិញដោយក្ដីសប្បាយរីករាយ ព្រោះលោកបានទទួលនូវអ្វីដែលលោកចង់បាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សម្ពន្ធយោធាមួយនេះ ខណៈសម្ពន្ធមិត្តណាតូក៏មានភាពធូរស្រាលចិត្តផងដែរ ក្រោយពីបានឮការប្តេជ្ញាចិត្តរួមគ្នាជាពិសេសបានឮពីលោក ត្រាំ តែម្ដងចំពោះគោលការណ៍ជាមូលដ្ឋាននៃការការពារជាសមូហភាព។

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលនេះថា លោកមានជ័យជម្នះដ៏អស្ចារ្យនៅក្នុងកិច្ចប្រជុំនេះ ហើយលោកសង្ឃឹមថា មូលនិធិបន្ថែមនេះនឹងត្រូវបានចំណាយលើផ្នែករឹងនៃយោធាដែលផលិតនៅសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះលោក ត្រាំ បានបញ្ជាក់ជំហរថា លោកនឹងឈរនៅជាមួយអង្គការណាតូ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សេដ្ឋីនីម្នាក់រួចផុតពីការប្រហារជីវិត ក្រោយវៀតណាម កែប្រែច្បាប់ប្រហារជីវិត

រដ្ឋាភិបាលវៀតណាម បានសម្រេចលុបចោលទោសប្រហារជីវិតលើឧក្រិដ្ឋកម្មចំនួន៨រួមទាំងការស៊ីសំណូក និងការកេងបន្លំផងដែរ។ មន្ត្រីសភាជាន់ខ្ពស់របស់វៀតណា…

វគ្គបណ្ដុះបណ្ដាលស្ដីពី KPI “KPI Professional”

ក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នក្រោមឱវាទ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីបើក និងបិទវគ្គបណ្ដុះបណ្ដាលស្ដីអំពី ជំនាញ KI…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ