ក្រុមហ៊ុនអាម៉េរិកនៅចិន

ការស្ទង់មតិមួយបង្ហាញថា ក្រុមហ៊ុនអាម៉េរិកនៅចិន ជិតពាក់កណ្តាលចង់ឱ្យលោក ត្រាំ លុបចោលពន្ធគយ


ការស្ទង់មតិមួយដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីខែមិថុនា បានបង្ហាញថា ជិតពាក់កណ្តាលនៃក្រុមហ៊ុនអាម៉េរិក ដែលកំពុងធ្វើអាជីវកម្មនៅប្រទេសចិន ចង់ឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លុបចោលពន្ធទាំងអស់ ដែលលោកបានដាក់លើទំនិញចិន។ ជាមួយគ្នានេះ អ្នកជំនាញបានលើកឡើងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ត្រាំ នៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ក្រុមហ៊ុនអាម៉េរិកនៅចិន
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធបដិការរហូតដល់១៤៥% លើទំនិញនាំចូលពីប្រទេសចិន ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាពន្យារអនុវត្តនេះពន្ធនេះជាបណ្តោះអាសន្នរហូតមកទល់ពេលនេះ។ ទោះបីមានការពន្យារពេលអនុវត្តពន្ធនេះក៏ដោយ ក៏ពន្ធអាម៉េរិក លើទំនិញរបស់ចិន នៅតែស្ថិតក្នុងកម្រិតខ្ពស់រហូតដល់ជាង៣០% ដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយការនាំចេញរបស់ចិនទៅអាម៉េរិក ក្នុងខែសីហា បានធ្លាក់ចុះជាង៣៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីអាម៉េរិកមកវិញមានការធ្លាក់ចុះ១៦%។

ពាក់ព័ន្ធបញ្ហាពន្ធនេះ សភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន បានធ្វើការស្ទង់មតិមួយលើអ្នកវិនិយោគអាម៉េរិក នៅក្នុងប្រទេសចិន ចន្លោះពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២០ ខែមិថុនា ហើយជាលទ្ធផលបានបង្ហាញថា ៤៨%នៃអ្នកចូលរួមឆ្លើយសំណួរចំនួន២៥៤នាក់ បានជំរុញឱ្យលោក ត្រាំ ដកចេញទាំងស្រុងនូវពន្ធគយ ក៏ដូចជារបាំងមិនមែនពន្ធប្រឆាំងនឹងទំនិញចិន ផងដែរ។

លោក អេរិច ហ្សេង (Eric Zheng) ប្រធានសភាពាណិជ្ជកម្មអាម៉េរិក នៅទីក្រុងសៀងហៃ បាននិយាយថា អ្នកឆ្លើយសំណួរជិត២ភាគ៣ រំពឹងថា ភាពតានតឹងជុំវិញបញ្ហាពន្ធគយនឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេនៅប្រទេសចិន ដោយក្រុមហ៊ុនក្នុងវិស័យគីមី ភស្តុភារកម្ម និងផលិតកម្មឧស្សាហកម្ម បានរងផលប៉ះពាល់ខ្លាំងជាងគេ ខណៈពួកគេប្រឈមនឹងទ្វេគ្រោះដោយសារពួកគេបាននាំចូលវត្ថុធាតុដើមមកពីអាម៉េរិក មកចិន ហើយបន្ទាប់មកបញ្ជូនផលិតផលសម្រេចត្រឡប់ទៅអាម៉េរិកវិញ។

ពាក់ព័ន្ធនឹងបញ្ហាពន្ធគយនេះដែរ នាយកប្រតិបត្តិធនាគារ JPMorgan Chase លោក ជេមីន ឌីម៉ុន (Jamie Dimon) បានលើកឡើងថា គោលនយោបាយរបស់សេដ្ឋកិច្ចរបស់អាម៉េរិក នៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ ហើយផលប៉ះពាល់បង្កឡើងដោយបញ្ហាពន្ធគយ និង បញ្ហារឹតបន្តឹងលើជនអន្តោប្រវេសន៍ ដែលដាក់ចេញដោយលោក ដូណាល់ ត្រាំ ក៏មិនទាន់បង្ហាញឱ្យឃើញនោះដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាម Vingroup ប្តឹងអ្នកបង្កើតមាតិកាសង្គមចំនួន៦៨នាក់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត

ក្រុមហ៊ុនពហុវិស័យធំបំផុតនៅវៀតណាម Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast បានដាក់ពាក្យបណ្តឹងប្ដឹងបុគ្គលមានឥទ្ធ…

អ្នកវិភាគព្រមានថា អ្វីដែលលោក ត្រាំ ធ្វើកំពុងបំផ្លាញការវិនិយោគលើការទូត ដែលអាម៉េរិកខំសាងជាច្រើនឆ្នាំមកនេះ

ការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម និងប្រឆាំងជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យខូចទំនាក់ទំនងជាមូលដ្ឋានគ្រឹះ នៃគោលនយោបាយការបរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ