វិស័យទេសចរណ៍

តើទេសចរណ៍សាសនា អាចក្លាយជាក្បាលម៉ាស៊ីនថ្មីក្នុងការស្រូបទាញភ្ញៀវទេសចរមកកម្ពុជាដែរទេ?


ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ ស្នើឱ្យមានការរៀបចំ និងជំរុញតំបន់ទេសចរណ៍បែបសាសនាឱ្យកាន់តែមានភាពសម្បូរបែប ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ខណៈការរៀបចំបែបនេះត្រូវបានប្រទេសមួយចំនួនអនុវត្តយ៉ាងមានប្រសិទ្ធភាព និងអាចទាញផលប្រយោជន៍សេដ្ឋកិច្ចបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីភ្ញៀវទេសចរ ដែលមានជំនឿសាសនា។ តើទេសចរណ៍សាសនានៅកម្ពុជា មានសក្តានុពលក្នុងការស្រូបទាញភ្ញៀវទេសចរ?
វិស័យទេសចរណ៍
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏សម្បូរបែប ដែលពុំទាន់បានប្រើប្រាស់ឱ្យអស់សក្ដានុពលនៅឡើយ។ បើតាមអ្នកជំនាញរូបនេះ ទេសចរណ៍សាសនានឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសសម្រាប់អ្នកដែលមានជំនឿមុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការរៀបចំទេសចរណ៍សាសនានេះ មិនមែនសំដៅតែលើព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅកម្ពុជា ខណៈការរៀបចំបែបនេះ ត្រូវបានបណ្ដាប្រទេសមួយចំនួនអាចទាក់ទាញប្រាក់ចំណូលពីអ្នកទេសចរយ៉ាងមានប្រសិទ្ធភាព។

​ដោយឡែកលោកបណ្ឌិត តឹក ម៉េង សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត យល់ឃើញថា កម្ពុជា សម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត និងសាសនា។ ជាក់ស្ដែងនៅតាមប្រាង្គប្រាសាទជាច្រើនរបស់កម្ពុជា សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងជំនឿសាសនា ដែលបានទាក់ទាញអ្នកទេសចរនានាមកលេងកម្សាន្ត។ អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តរូបនេះលើកឡើងថា ការបង្កើនការអភិវឌ្ឍក្នុងតំបន់ដែលមានស្រាប់នឹងទាក់ទាញដល់លំហូរភ្ញៀវទេសចរ និងផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ។ តែយ៉ាងណាទាមទារឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការលើកកម្ពស់សេវាកម្មទេសចរណ៍ឱ្យមានគុណភាព និងស្តង់ដា។

​គួរបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យមួយ ដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តែបច្ចុប្បន្នវិស័យនេះ ហាក់វិលមករកប្រក្រតីភាពឡើងវិញជាបណ្តើរៗហើយ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជាង៥លាន៥សែននាក់៕




អត្ថបទបន្ទាប់


កម្ពុជា ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងពីរឱ្យឈានដល់ជាង២០ពាន់លានដុល្លារ

ការពង្រឹងការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្បែរខាង គឺជាកិច្ចការសំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្ប…

ធនាគារខេប៊ីប្រាសាក់រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ភ្នំពេញ៖ ធនាគារខេប៊ីប្រាសាក់ ម.ក បានរៀបចំសិក្ខាសាលានៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2026 ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយកភូមិភាគ នាយកសាខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ