សហរដ្ឋអាម៉េរិក

ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំប្រទេសថៃ ព្រមានថា ការធ្វើសង្គ្រាមជាមួយកម្ពុជា គ្មានផលចំណេញអ្វីដល់ថៃ និងភាពជាសម្ពន្ធមិត្តជាមួយអាម៉េរិកឡើយ


ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសថៃ លោក សៀន អូណែល (Sean O’Neill) ដែលជាអ្នកការទូតជើងចាស់មួយរូបរបស់អាម៉េរិក បានលើកឡើងថា ការបង្កសង្គ្រាមព្រំដែនជាមួយកម្ពុជា មិនបានផ្តល់ផលចំណេញដល់ថៃ រួមទាំងសម្ពន្ធភាពរវាងជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។ ផ្ទុយទៅវិញការធ្វើបែបនេះរបស់ថៃ បានត្រឹមតែធ្វើឱ្យកងកម្លាំងរបស់ខ្លួនរងរបួស និងស្លាប់ ក៏ដូចខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហរដ្ឋអាម៉េរិក
ដោយ

លោក សៀន អូណែល ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំនៅប្រទេសថៃ និងជាមន្រ្តីការទូតជើងចាស់ដែលធ្លាប់បម្រើការងារនៅប្រទេសថៃ បានលើកឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភាថា លោកនឹងប្រាប់ថៃថា ការប្រយុទ្ធគ្នាជាមួយកងកម្លាំងកម្ពុជា នៅតាមព្រំដែនមានជម្លោះពុំបានផ្តល់ផលចំណេញអ្វីដល់ប្រទេសថៃ ហើយក៏មិនបានជួយអ្វីដល់សម្ពន្ធភាពរវាងប្រទេសថៃ និងអាម៉េរិក នោះដែរ។  

បន្ត្រីការទូតរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាដំបូងដែលលោកនឹងចង្អុលបង្ហាញថៃ ដែលជាសម្ពន្ធមិត្តមានសន្ធិសញ្ញាតែមួយគត់របស់អាម៉េរិក នៅក្នុងតំបន់អាស៊ាន នោះគឺការធ្វើសង្រ្គាមជាមួយកម្ពុជា មិនអាចជួយផ្តល់ចំណេញអ្វីដល់ប្រជាជនថៃ នោះទេ ហើយអ្វីដែលថៃ កំពុងធ្វើ ក៏មិនអាចពង្រឹងសម្ពន្ធភាពរវាងប្រទេសទាំងពីរនោះដែរ។ លោកបានសង្កត់ថា មកទល់ពេលនេះ ថៃមិនបានធ្វើអ្វី ដែលឆ្លើយតបនឹងបញ្ហាប្រឈមដែលសម្ពន្ធភាពកំពុងប្រឈមនោះទេ ហើយទង្វើរបស់ថៃនេះ កំពុងធ្វើឱ្យមនុស្សបាត់បង់ជីវិត និងខាតបង់ទ្រព្យសម្បត្តិដល់ពលរដ្ឋថៃ តែប៉ុណ្ណោះ។

មេដឹកនាំកម្ពុជា និងថៃ បានជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ហើយបានព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ឈប់ជម្លោះដ៏សាហាវបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ កិច្ចព្រមព្រៀងនោះបានកើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំទាំងពីរប្រទេសកាលពីចុងសប្តាហ៍មុនថា ការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកនឹងមិនអាចដំណើរការទៅមុខ និងឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើយ ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា ទោះបីកម្ពុជា និងថៃ មានបទឈប់បាញ់ តែការផ្ទុះអាវុធដាក់គ្នានៅស្ថិតក្នុងភាពផុយស្រួយ

កម្ពុជា និងថៃ បានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់ និងផ្អាកបង្កើនកម្លាំងទាហាននៅតាមព្រំដែន ដែលអាចបង្កឱ្យមានភាពតានតឹង តែភាគីថៃ បានប្រើល្បិចចោទក…

ថៃ បានប៉ាន់ប្រមាណជាបឋមថា ខ្លួនបានរងការខាតបង់ជាង៣០០លានដុល្លារក្នុងការប្រយុទ្ធ៥ថ្ងៃជាមួយកម្ពុជា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃទី២៩ ខែកក្កដា បានប៉ាន់ប្រមាណជាបឋមថា សង្គ្រាមរយៈពេល៥ថ្ងៃជាមួយកម្ពុជា បានធ្វើឱ្យថៃ ខាតបង់ក្នុងទំហំប្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ