ការបើកច្រកព្រំដែន

ថៃ អះអាងថា នឹងគ្មានការបើកច្រកព្រំដែនជាមួយកម្ពុជា ឡើងវិញឡើយ បើគ្មានការឯកភាពពីពលរដ្ឋថៃ


​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចាត់ទុកការដកអាវុធរបស់ប្រទេសកម្ពុជា ​ចេញពីតំបន់​ព្រំដែនជាវឌ្ឍនភាពល្អប្រសើរមួយ ហើយថា ការបើកច្រកទ្វារព្រំដែនជាមួយកម្ពុជា ឡើងវិញ នឹងធ្វើ​ឡើងដោយឆ្លងកាត់មតិយោបល់របស់សាធារណជន។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីមានអាយុកាល៤ខែរូបនេះ​បានអះអាងថា ការដោះលែងទាហានកម្ពុជា ទាំង១៨នាក់ នឹងត្រូវធ្វើឡើងតាមលក្ខខណ្ឌដែលបានកំណត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ការបើកច្រកព្រំដែន
ដោយ

​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានចាត់ទុកការដកអាវុធធុនធ្ងន់របស់កម្ពុជា ​ចេញ​ពីតំបន់ព្រំដែនជាចំណុចវិជ្ជមានមួយ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីកាលពីសប្តាហ៍មុន។ លោកបានកត់សម្គាល់ថា ភាគីទាំងពីរបានបង្ហាញពីសុច្ឆន្ទៈដូចគ្នា ដោយមេដឹកនាំយោធាបានរក្សាការសន្ទនាជាប្រចាំលើនីតិវិធីដកអាវុធ និងការបោសសម្អាតមីន ដែលជាជំហានសំខាន់សម្រាប់សុវត្ថិភាពតាមបណ្តោយព្រំដែន។

ទន្ទឹមនឹងនេះ លោក អានុទីន ក៏បានច្រានចោលពាក្យចរចាមអារ៉ាមអំពីការបើកទ្វារព្រំដែនជាមួយកម្ពុជា ឡើងវិញផងដែរ ដោយ​លោកនិយាយថា លោកមិនបានពិភាក្សាលោកបញ្ហានេះនោះទេ ហើយថា ដរាបណាលោកនៅធ្វើជានាយករដ្ឋមន្ត្រីការបើកទ្វារព្រំដែនជាមួយកម្ពុជា ឡើងវិញនឹងមិនកើតឡើងនោះទេ ប្រសិនបើគ្មានការយល់ព្រមពីពលរដ្ឋថៃ។

នាយករដ្ឋមន្ត្រីថៃ រូបនេះ បានគូសបញ្ជាក់ថា ការដោះលែងកងទ័ពកម្ពុជា ​ទាំង១៨រូបនឹងត្រូវធ្វើឡើង​តាមនីតិវិធីដែលបានកំណត់ ហើយ​លោក ក៏បានច្រានចោលចំពោះព័ត៌មានដែលថា ទាហានកម្ពុជា ​ទាំង១៨រូប​បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសថៃ ផងដែរ។ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរថៃនឹងវាយតម្លៃករណីនីមួយៗ​ដោយសម្របសម្រួលជាមួយកម្ពុជា និងធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិអន្តរជាតិ។

អនុរដ្ឋមន្ត្រីការពារជាតិ របស់ថៃ លោក អាឌុល ប៊ុនថាំឆារឿន (Adul Boonthamcharoen) បានពន្យល់ថា ការដោះលែងទាហានកម្ពុជា ទាំង១៨នាក់ គឺជាផ្នែកមួយនៃក្របខណ្ឌរំសាយអាវុធដែលបានព្រមព្រៀងគ្នា និងអនុវត្តជា៣ដំណាក់កាល។ លោកបានបន្ថែមថា នៅក្នុងរយៈពេល២១ថ្ងៃដំបូង កម្ពុជា ត្រូវតែដកអាវុធធុនធ្ងន់ដូចជាកាំភ្លើងបាញ់រ៉ុក្កែត BM-21 និងកាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រទៅកាន់មូលដ្ឋានវិញ ហើយថៃ ក៏ត្រូវធ្វើដូចគ្នានេះដែរ ក្រោមការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវអព្យាក្រឹតភាព និងតម្លាភាព៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្លែក! ពលរដ្ឋនៅម៉ាឡេស៊ី លាងលុយកខ្វក់ តាមរយៈការដាំទុរេន

ធ្លាប់តែឮការលាងលុយកខ្វល់តាមរយៈការវិនិយោគលើអចលនទ្រព្យ ការទិញរបស់ប្រណីតៗ និងភាគហ៊ុនជាដើម ប៉ុន្តែនៅម៉ាឡេស៊ីឯណោះវិញមានករណីលាងលុយកខ្វក់ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ