បច្ចេកវិទ្យា AI

ម្ចាស់ពានរង្វាន់ណូបែលសេដ្ឋកិច្ចព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា AI មកលើវិស័យការងារ


អ្នកជំនាញសេដ្ឋកិច្ច ដែលទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចម្នាក់បានព្រមានអំពីគ្រោះថ្នាក់នៃបញ្ញាសិប្បនិមិ្មត (AI) ក្នុងការបំផ្លាញកម្លាំងពលកម្មរបស់មនុស្សជាតិ ខណៈដែលមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) បាននិយាយថា ពិភពលោកកំពុងខ្វះខាតច្បាប់ និងសីលធម៌ជាមូលដ្ឋានក្នុងការគ្រប់គ្រងកម្មវិធី ដែលកំពុងពេញនិយមមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យា AI
ដោយ

លោក ភីធើ ហូវីត (Peter Howitt) ដែលទទួលបានពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចនៅឆ្នាំនេះ បានព្រមានថា បញ្ញាសិប្បនិម្មិតបានផ្តល់លទ្ធភាពដ៏អស្ចារ្យក្នុងការធ្វើកិច្ចការក្នុងវិស័យផ្សេងៗ ប៉ុន្តែគេគួរតែគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ ព្រោះកម្មវិធីនេះមានសក្តានុពលខ្ពស់ក្នុងការបំផ្លាញការងាររបស់មនុស្សជាតិ។ ការលើកឡើងរបស់ម្ចាស់លាភីណូបែលសេដ្ឋកិច្ចសញ្ជាតិកាណាដា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាម៉េរិកនេះ បានធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីរបៀបដែល AI នឹងជះឥទ្ធិពលដល់សង្គម និងទីផ្សារការងារ។

ស្ថិតក្នុងវ័យ៧៩ឆ្នាំ លោក Peter ជាអ្នកសេដ្ឋកិច្ចម្នាក់ក្នុងចំណោមបីនាក់ ដែលទទួលបានពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច សម្រាប់ការងារស្រាវជ្រាវលើរបៀប ដែលបច្ចេកវិទ្យាជំរុញសេដ្ឋកិច្ច និងផលប៉ះពាល់ទៅលើកំណើនសេដ្ឋកិច្ច។ លោកលើកឡើងថ្មីៗនេះថា វានៅតែត្រូវបានគេមើលឃើញថា អ្នកណានឹងក្លាយជាអ្នកដឹកនាំនៅក្នុងកម្មវិធី AI ប៉ុន្តែគេមិនដឹងឡើយថា តើឥទ្ធិពលបំផ្លិចបំផ្លាញដោយសារការច្នៃប្រឌិតនេះនឹងទៅជាយ៉ាងណានោះទេ នាពេលអនាគត​។

ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏មានចក្ខុវិស័យស្រដៀងនឹងម្ចាស់ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចខាងលើចំពោះកម្មវិធី AI ផងដែរ។ ប្រធានមូលនិធិ IMF លោកស្រី Kristalina Georgieva បាននិយាយនៅដើម​សប្តាហ៍នេះ​ថា ប្រទេសនានាជុំវិញពិភពលោកខ្វះមូលដ្ឋានច្បាប់ និងក្រមសីលធម៌ក្នុងការគ្រប់គ្រងការកើនឡើងយ៉ាងឆាប់រហ័សនូវកម្មវិធី AI។

លោកស្រីបានបន្តថា IMF មានការព្រួយបារម្ភជាខ្លាំងថា គម្លាតរវាងប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសមានប្រាក់ចំណូលទាប ចំពោះការត្រៀមខ្លួនសម្រាប់ AI កំពុងកើនឡើងជាខ្លាំង ហើយវាកំពុងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែពិបាកក្នុងការតាមទាន់កម្មវិធីនេះ ដូច្នេះ IMF ជំរុញឱ្យក្រុមសង្គមស៊ីវិលប្រុងប្រយ័ត្នចំពោះបញ្ហានេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើជប៉ុន អាចមាននាយករដ្ឋមន្រ្តីជាស្ត្រីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែរ ឬទេ?

ក្រោយត្រូវបានជ្រើសតាំងជាប្រធានគណបក្សកាន់អំណាច លោកស្រី សាណាអេ តាកាអ៊ីជី ត្រូវគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្រ្តីស្រីលើកដំបូងរបស់ជប៉ុន ប៉ុ…

ជប៉ុននឹងបន្តធ្វើទំនើបកម្មផ្លូវដែក ដើម្បីបន្តគ្រងតំណែងជាអធិរាជផ្លូវដែកនៅលើពិភពលោក

ទោះបីផ្លូវដែកនៅក្នុងប្រទេសជប៉ុន ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធផ្លូវដែកដ៏ទំនើប និងបម្រើការដឹកជញ្ជូនដ៏មានសុក្រឹត្យភាពយ៉ាងណាក៏ដោយ តែសម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ