ក្រុមបច្ចេកវិទ្យា

Nvidia បានក្លាយជាក្រុមបច្ចេកវិទ្យាដំបូងគេ ដែលតម្លៃក្រុមហ៊ុនកើនលើស៥ទ្រីលានដុល្លារ


តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia បានហក់ឡើង៣%កាលពីថ្ងៃទី២៩ ខែតុលា ដែលជួយឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេ ដែលតម្លៃក្រុមហ៊ុនកើនលើស៥ទ្រីលានដុល្លារជាលើកដំបូង។ នេះអាចចាត់ទុកជាជោគជ័យដ៏ធំធេងមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ដែលវិវត្តចេញពីសេវាកម្មបង្កើតវីដេអូហ្គេមមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមបច្ចេកវិទ្យា
ដោយ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានកើនឡើងជាង៣%នៅក្នុងការជួញដូរកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក្លាយជាក្រុមហ៊ុនដំបូងគេ ដែលមានតម្លៃលើស៥ទ្រីលានដុល្លារជាប្រវត្តិសាស្ត្រ។ ជោគជ័យដ៏អស្ចារ្យនេះបានឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់ក្រុមហ៊ុន ដែលបានវិវត្តចេញពីអ្នកអភិវឌ្ឍន៍វីដេអូហ្គេមធម្មតាមួយទៅជាអ្នកដើរតួដ៏សំខាន់ក្នុងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ឬAI។

អ្នកតាមដាន និងវិភាគទីផ្សារភាគហ៊ុនបានអះអាងថា តម្លៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Nvidia តាំងពីដើមឆ្នាំមកទល់ពេលនេះបានកើនឡើងរហូតដល់ទៅ៥០%ឯណោះ។ សន្ទុះនៃការកើនឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia នេះ ត្រូវបានគេសង្កេតឃើញចាប់តាំងពីលោក ជេនសេន ហង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុននេះនិយាយថា Nvidia នឹងមានការបញ្ជាទិញបន្ទះឈីបបញ្ញាសិប្បនិម្មិតរហូតដល់ទៅ៥00ពាន់លានដុល្លារ និងបានប្រកាសពីផែនការផលិតកុំព្យូទ័រទំនើបថ្មីចំនួន៧ម៉ូដែលសម្រាប់បម្រើការជូនរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។

បន្ថែមលើនេះក្រុមហ៊ុន Nvidia ក៏បានបានប្រកាសកាលពីថ្ងៃអង្គារ៍ ដែរថា ខ្លួននឹងទិញភាគហ៊ុនតម្លៃ១ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nokia ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុននេះក្នុងគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាទូរសព្ទ 6G ជំនាន់ក្រោយ។

នៅពេលនេះសន្ទុះនៃតម្លៃភាគហ៊ុននៅសហរដ្ឋអាម៉េរិកកំពុងហក់ឡើងខ្លាំង និងគ្រប់ដណ្តប់ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងនោះក្រៅពីភាគហ៊ុនរបស់ Nvidia តម្លៃភាគហ៊ុនរបស់ Apple និង Microsoft ក៏បានស្ទុះឡើងខ្លាំងដូចគ្នាដែរ ដែលធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុនទាំងពីរនេះមានក្នុងរង្វង់៤ទ្រីលានដូចគ្នា៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញហិរញ្ញវត្ថុជំរុញឱ្យធនាគារកណ្តាលហ្វីលីពីនបញ្ចេញមាសលក់ ក្រោយរំពឹងតម្លៃមាសនឹងមានការធ្លាក់ចុះ

អ្នកជំនាញសេដ្ឋកិច្ច និងជាសមាជិកនៃក្រុមការងារបង្កើតគោលនយោបាយហិរញ្ញវត្ថុរបស់ហ្វីលីពីនម្នាក់ស្នើឲ្យធនាគារកណ្តាលរបស់ហ្វីលីពីនបញ្ចេញមាសក្នុងទុនប…

អ្នកជំនាញយល់ថា ខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ គួរយកគំរូតាមអភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុងការរំដោះចិញ្ចើមផ្លូវ និងស្តារប្រព័ន្ធលូ

នៅមួយរយៈចុងក្រោយនេះមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យក្នុងការរំដោះចិញ្ចើមផ្លូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ