អត្ថបទពាណិជ្ជកម្ម

អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងដំណើរបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគនៅប្រទេសជប៉ុន


នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ដែលជាថ្ងៃទី២នៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមពិធីជួបជុំទទួលទានអាហារពេលព្រឹក ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវវត្តមានគណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ លោក Ken Matsuzawa ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC)។
អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងដំណើរបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគនៅប្រទេសជប៉ុន
ដោយ

ពិធីជួបជុំនាព្រឹកនេះ ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយស្មារតីមិត្តភាពអន្តរជាតិ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និង FEC ដែលជាស្ថាប័នប្រមូលផ្តុំដោយធុរជនធំៗរបស់ជប៉ុន និងឥស្សរជននយោបាយ។ កម្មវិធីនេះ មិនត្រឹមតែជាការចាប់ផ្តើមដ៏វិជ្ជមានសម្រាប់របៀបវារៈការងារ នាថ្ងៃទីពីរនៃបេសកកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសដ៏ទូលំទូលាយក្នុងការកសាងបណ្តាញទំនាក់ទំនង បង្កើនទំនុកចិត្ត និងពង្រឹងស្មារតីសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ ពិធីជួបជុំទទួលទានអាហារពេលព្រឹកក៏បានផ្តល់ជាវេទិកាយ៉ាងសំខាន់ សម្រាប់បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (Business Networking) យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ រវាងតំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។




អត្ថបទបន្ទាប់


ក្រោយរងការបង្ក្រាបយ៉ាងចាស់ដៃនៅកម្ពុជា និងបណ្តាប្រទេសនានា ក្រុមឆបោកអនឡាញបានរត់ទៅបោះមូលដ្ឋានថ្មីនៅប្រទេសស្រីលង្កា

ប្រទេសស្រីលង្កា កំពុងក្លាយជាមូលដ្ឋានថ្មីសម្រាប់បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញអន្តរជាតិ ដែលមានជនជាតិចិន ជាមេខ្លោងធំ ខណៈគេជឿថា ឧក្រិដ្ឋជ…

ចរាចរណ៍នាវានៅក្នុងច្រកសមុទ្រហ័រម៉ូសត្រូវបានព្យាករថា នឹងមិនអាចដំណើរការធម្មតាឡើងវិញនៅឆ្នាំនេះឡើយ

យោងតាមការវាយតម្លៃ និងការភ្នាល់ព្យាករនៅលើវេទិកាហិរញ្ញវត្ថុ Kalshi បានឱ្យដឹងថា មានភាគរយខ្ពស់ណាស់ ដែលការធ្វើចរាចរណ៍របស់នាវាដឹកជញ្ជូនទំនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ