អត្ថបទពាណិជ្ជកម្ម

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំភាពជាអ្នកដឹកនាំ World Economic Forum 2025 នៅទីក្រុងហ្សឺណែវ


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដែលជាអ្នកជំនាញជើងចាស់ដ៏លេចធ្លោមួយរូបនៅកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីអំពី ភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងផ្ដាច់មុខដោយ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីស្នាក់ការកណ្តាល នៃទីក្រុងហ្សឺណែវ នាថ្ងៃទី ២០ និង ២១ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំជាន់ខ្ពស់នេះ មានការប្រមូលផ្ដុំ ដោយមេដឹកនាំពិភពលោកមកពីវិស័យឧស្សាហកម្មសំខាន់ៗជាច្រើន ដើម្បីពិភាក្សាលើបញ្ហាធំៗ ដែលសកលលោកកំពុងពើបប្រទះ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំភាពជាអ្នកដឹកនាំ World Economic Forum 2025 នៅទីក្រុងហ្សឺណែវ
ដោយ
អំពី WorldBridge Group

ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំ រួមមាន ស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក រួមជាមួយ ការប្រណាំងប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត(AI) និង គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ការពង្រឹងស្តង់ដារអាំងតង់ស៊ីតេកាបូន រួមទាំងប្រធានបទសំខាន់ៗផ្សេងទៀត។

ដោយឈរលើស្មារតីនៃព្រឹត្តិការណ៍ WEF Davos ប្រចាំឆ្នាំ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាធុរជនខ្មែរដ៏ល្បីល្បាញ មាន​ឱកាស​ភ្ជាប់ទំនាក់​ទំនង​​ជាមួយមេដឹកនាំជាន់ខ្ពស់ មកពីវិស័យធុរកិច្ចចម្រុះ និងបាន​ការសន្ទនាគ្នា សំដៅស្វែងរក​ដំណោះស្រាយ​គន្លឹះរួមគ្នា សម្រាប់បញ្ហាសកលនានា។

អ្នកឧកញ៉ា សៀ ឫទ្ធី បាននិយាយថា «ជាកិត្ដិយសក្នុងការតំណាងឱ្យក្រុមហ៊ុន WorldBridge Group នៅក្នុងកិច្ចប្រជុំនេះ ព្រមទាំង ការពិភាក្សាដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នេះ គឺមានសារៈសំខាន់សម្រាប់ការស្វែងរកបញ្ហាប្រឈមដែលយើងជួបប្រទះជាសកល ហើយខ្ញុំពិតជាចង់ស្វែងរកឱកាសសម្រាប់កិច្ចសហការដែលកើតឡើងពីការសន្ទនាទាំងនេះ»។

ក្រុមហ៊ុន WorldBridge Group នៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការលើកកម្ពស់​ការអនុវត្តប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់។ ការយល់ដឹង និងការរួមចំណែករបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅក្នុងកិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើគំនិតផ្តួចផ្តើម​ជាយុទ្ធសាស្រ្ត​សម្រាប់​ក្រុមហ៊ុនរបស់អ្នកឧកញ៉ាផ្ទាល់ រួមទាំង​ការជំរុញផ្សព្វផ្សាយអំពីការវិនិយោគសម្រាប់​កម្ពុជាផងដែរ ។




អត្ថបទបន្ទាប់


ឧស្សាហកម្មទឹកដោះគោរបស់វៀតណាម កំពុងឆ្ពោះទៅរកឱកាសមាស

ស្របពេលតម្រូវការផលិតផលទឹកដោះគោក្នុងចំណោមអ្នកប្រើប្រាស់បន្តកើនឡើងនោះ ឧស្សាហកម្មទឹកដោះគោរបស់ប្រទេសវៀតណាម កំពុងមើលឃើញឱកាសដ៏សំខាន់ក្នុងការរ…

ព្យុះទីហ្វុង កាជិគី បង្ខំឱ្យពលរដ្ឋវៀតណាមជាងកន្លះលាននាក់ជម្លៀសខ្លួន ខណៈថៃកំពុងប្រុងជើងការ

វៀតណាមដែលមានទីតាំងភូមិសាស្រ្តសណ្តូកតាមបណ្តោយឆ្នេរសមុទ្រត្រូវបានគេអះអាងថា កំពុងរងការវាយប្រហារពីព្យុះទីហ្វុង កាជិគី ដែលបង្ខំឱ្យអាជ្ញាធរជម្លៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ