ឆបោកតាមអនឡាញ

ក្រុមជនឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា បង្កើនការប្រើបណ្ដាញអ៊ីនធឺណិតល្បឿនលឿន Starlink របស់ Elon Musk ដើម្បីបន្តសកម្មភាពខុសច្បាប់


ទិន្នន័យថ្មីបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam នៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើសកម្មភាពបោកប្រាស់លុយរបស់ជនរងគ្រោះទូទាំងពិភពលោក កំពុងបង្កើនការប្រើប្រាស់ផ្កាយរណបអ៊ីនធឺណិតល្បឿនលឿន Starlink របស់កំពូលមហាសេដ្ឋីលោក Elon Musk ខណៈមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីកាត់ផ្ដាច់ប្រព័ន្ធទូរសព្ទចល័ត និងអ៊ីនធឺណិតរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ឆបោកតាមអនឡាញ
ដោយ

ស្របពេល​មានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីកាត់ផ្ដាច់ប្រព័ន្ធទូរសព្ទចល័ត និងអ៊ីនធឺណិតរបស់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam នៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើសកម្មភាពបោកប្រាស់លុយរបស់ជនរងគ្រោះទូទាំងពិភពលោកយ៉ាងសកម្ម ​ ឧក្រិដ្ឋជនទាំងនេះ កំពុងបង្កើនការប្រើប្រាស់ផ្កាយរណបអ៊ីនធឺណិតល្បឿនលឿន Starlink របស់កំពូលមហាសេដ្ឋីមានបំផុតរបស់ពិភពលោក Elon Musk ដើម្បីបោកប្រាស់ជនរងគ្រោះបន្ថែមទៀត។

បន្ទាប់ពីប្រទេសថៃ បានបិទរលកសញ្ញាទូរគមនាគមន៍ និងខ្សែកាបទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ ការប្រើប្រាស់ផ្កាយរណបអ៊ីនធឺណិតល្បឿនលឿន Starlink នៅតាមទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងលើសទ្វេដងគិតត្រឹមខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យពីអង្គការអន្តរជាតិមួយដែលមានឈ្មោះថា បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM)។

អង្គការអន្តរជាតិ ខាងលើនេះ បានតាមដានទិន្នន័យទូរសព្ទចល័ត និងរូបភាពពី Google Earth ដែលបង្ហាញពីថាសផ្កាយរណបពណ៌សរបស់ Starlink លេចឡើងព្រោងព្រាតនៅលើដំបូលនៃទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញនានា។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ បង្ហាញថា ការភ្ជាប់ផ្កាយរណបអ៊ីនធឺណិតល្បឿនលឿន Starlink រហូតដល់ទៅ២,៤៩២ ត្រូវបានរកឃើញនៅក្នុងគេហទំព័របោកប្រាស់ធំៗចំនួនត្រឹមតែ៨ប៉ុណ្ណោះ ដែលបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន។

ផ្កាយរណបអ៊ីនធឺណិត Starlink ទោះបីជាមិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាផ្លូវការក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងណាក្ដី ក៏វាបានក្លាយជាប្រភពអ៊ីនធឺណិតដ៏សំខាន់សម្រាប់ទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយសារថាសផ្កាយរណបទាំងនេះមានទំហំតូច ងាយស្រួលយកតាមខ្លួន និងងាយស្រួលរត់ពន្ធ ដែលជួយឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅតែអាចធ្វើសកម្មភាពបានទោះជាមានការបង្ក្រាបក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបនឹងបង្កើនវិធានការផ្ចាញ់តបចំពោះអាម៉េរិក ក្រោយគ្មានក្ដីសង្ឃឹមថា អាម៉េរិកនឹងបន្ធូរបន្ថយពន្ធដល់ខ្លួន

ក្រុមអ្នកការទូតសហភាពអឺរ៉ុប បានអះអាងថា សហភាពអឺរ៉ុប កំពុងស្វែងរកវិធានការសងសឹកដ៏ទូលំទូលាយតាមតែអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងវិធានការពន្…

សហគ្រិនខ្មែរ សហការជាមួយវិទ្យាស្ថាន អភិវឌ្ឍសហគ្រិនភាពនិងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដើម្បីលើកកម្ពស់សហគ្រិនភាពនៅតំបន់ជនបទ

សហគ្រិនខ្មែរ (KE) នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ បានចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយវិទ្យាស្ថានអភិវឌ្ឍ សហគ្រិនភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ