តើចិន ត្រូវធ្វើយ៉ាងណា ដើម្បីឈានទៅសម្រេចគោលដៅកំណើនសេដុ្ឋកិច្ច ៥% នៅឆ្នាំនេះ?
នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) បានលើកឡើងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសចិននឹងបន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការពារជីវភ…
នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក OpenAI លោក Sam Altman កំពុងព្រួយបារម្ភចំពោះអនាគតទីផ្សារកម្មវិធីបញ្ញាសិប្បនិម្មិតទៅថ្ងៃអនាគត ក្រោយលោកមើលឃើញពីការឡើងចុះតម្រូវការយ៉ាងឆាប់របស់វិស័យនេះ។ ទោះយ៉ាងណាលោក នៅតែមានសុទិដ្ឋិនិយមថា ក្រុមវិនិយោគិននៅតែមានការរំភើបចិត្តជាខ្លាំងចំពោះឧស្សាហកម្មបញ្ញាសិប្បនិម្មិតនេះ ព្រោះ AI នៅតែជាកម្មវិធីដ៏សំខាន់មួយនៅក្នុងរយៈពេលវែងឆ្ងាយទៅមុខទៀត។
ការព្រួយបារម្ភរបស់លោក Altman ធ្វើឡើងចំពេលក្រុមហ៊ុន AI របស់លោកកំពុងពិភាក្សាដើម្បីលក់ភាគហ៊ុនតម្លៃប្រមាណ៦ពាន់លានដុល្លារ ដែលអាចផ្តល់តម្លៃដល់ក្រុមហ៊ុន OpenAI ប្រមាណ៥០០ពាន់លានដុល្លារ។ ជាមួយគ្នានេះ លោក ក៏បានព្រមានដែរថា អាម៉េរិកប្រហែលជាកំពុងមើលស្រាលលើចិន ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម AI៕
ដោយ៖ សុខ មង្គល