ការបង្ក្រាប Online Scams

ប្រតិបត្តិការបង្ក្រាប Online Scams នៅបុរី ប៉េង ហួត បឹងស្នោរ បានឃាត់ខ្លួនជនជាតិចិន ១៩នាក់


ជនជាតិចិន ១៩ នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួន នៅទីតាំងបុរី ប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ ក្រោយពីរកឃើញថា ទីតាំងនោះ ត្រូវបានជនល្មើសប្រើប្រាស់ជាកន្លែងសម្រាប់ប្រព្រឹត្តអំពើឆបោកតាមអនឡាញ ( Online Scams)។ ប្រតិបត្តិការបង្ក្រាបសំបុកឆបោកអនឡាញនេះ បានធ្វើឡើងនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធី ច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការបង្ក្រាប Online Scams
ដោយ

ក្រៅពីបានឃាត់ខ្លួនជនល្មើស ដែលជាជនជាតិចិន ១៩នាក់ហើយ សមត្ថកិច្ចបានដកហូតសម្ភារៈជាច្រើនទៀត រួមមាន៖ ទូរស័ព្ទដៃ ចំនួន១៣ គ្រឿង , កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង , ធុង CPU ចំនួន ០១គ្រឿង , កុំព្យូទ័រ All in One ចំនួន០៨គ្រឿង , ម៉ូនីទ័រចំនួន០២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

យោងតាមមន្ត្រីសមត្ថកិច្ចជំនាញ ក្រុមជនល្មើស បានក្លែងបន្លំឯកសារធ្វើជាសមត្ថកិច្ចចិន ដើម្បីបោកប្រាស់ជនរងគ្រោះ តាមតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន ឧក្រិដ្ឋជនទាំង១៩នាក់ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។

គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕




អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ បង្ហាញពីភាពធន់រឹងមាំក្នុងវិស័យហិរញ្ញវត្ថុ ដើរតាមគន្លងធុរកិច្ចជោគជ័យជាង ៣ទសវត្សរ៍នៃក្រុមហ៊ុនមេ វើលដ៏ ប្រ៊ីដ គ្រុប

នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក រួមទាំងវិស័យហិរញ្ញវត្ថុនៅកម្ពុជា មានការវិវត្តយ៉ាងឆាប់រហ័ស ធនាគារ ប្រ៊ីដ បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ