វិស័យ​​​ពាណិជ្ជកម្ម

អ្នកជំនាញបារម្ភសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងការបញ្ជាទិញទំនិញពីអាម៉េរិក និងអឺរ៉ុប


លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា ហាក់មានការបារម្ភចំពោះបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងការធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ជាពិសេសការបញ្ជាទិញរបស់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ដោយសារបញ្ហានេះបានធ្វើឱ្យថ្លៃដើមផលិតមានការកើនឡើង។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទំហំជាង១៣ពាន់លានដុល្លារ កើនឡើង២៩% ខណៈការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហគមអឺរ៉ុប មានទំហំជាង៥,៨៧១លានដុល្លារ កើនឡើង៩%។
វិស័យ​​​ពាណិជ្ជកម្ម
ដោយ

លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានលើកឡើងថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យថ្លៃដើមផលិតមានការកើនឡើង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបញ្ជាទិញផលិផលមួយចំនួនរបស់កម្ពុជា។ មន្រ្តីជាន់ខ្ពស់រូបនេះ ហាក់មានការបារម្ភចំពោះការបញ្ជាទិញរបស់ទីផ្សារសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។ តែយ៉ាងណាលោក ខេស៊ី បាណេត រំពឹងថា សង្រ្គាមនៅមជ្ឈិមបូព៌ានឹងមានភាពធូរស្រាលឡើងវិញ ប្រសិនបើការចរចាទទួលបានជោគជ័យនាពេលខាងមុខ។

ដោយឡែក ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា មកដល់ពេលនេះ ភាពតានតឹងនៅមជ្ឈិមបូព៌ា នៅពុំទាន់មានសញ្ញាបង្ហាញពីផលប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិក និងអឺរ៉ុប នៅឡើយទេ ខណៈការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់បណ្ដាប្រទេសនៅតំបន់ខាងលើ ក៏ពុំទាន់មានការឡើងថ្លៃខ្លាំងគួរឱ្យកត់សម្គាល់នោះដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា កម្ពុជា ត្រូវធ្វើពិពិធកម្មទីផ្សារនាំចេញថែមទៀត ខណៈស្ថានការណ៍ពិភពលោកតែងមានការវិវត្ត និងពិបាកក្នុងការព្យាករ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទំហំជាង១៣ពាន់លានដុល្លារ កើនឡើង២៩% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជា នាំចេញមានទំហំជាង១២ពាន់លានដុល្លារ ខណៈនាំចូលពីអាម៉េរិកវិញមានប្រមាណ៤១៧លានដុល្លារ។ ដោយឡែកការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំជាង៥,៨៧១លានដុល្លារ កើនឡើង៩% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជា នាំចេញទៅសហភាពអឺរ៉ុប មានទំហំប្រមាណ៥ពាន់លានដុល្លារ ខណៈនាំចូលពីអឺរ៉ុបមកវិញមានប្រមាណ៨៦៣លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើអចលនទ្រព្យនៅប៉ែកខាងត្បូង រាជធានីភ្នំពេញ មានស្ថានភាពបែបណា ក្រោយព្រលានយន្តហោះថ្មីដាក់ឱ្យដំណើរការជាច្រើនខែមកនេះ?

អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលជាព្រលានយន្តហោះលំដាប់ 4F ដ៏ធំសម្បើមនៅភាគខាងត្បូង រាជធានីភ្នំពេញ បានដំណើរការជាផ្លូវការកាលពីថ្ងៃទី២០ ខែត…

តើសង្គ្រាមនៅអ៊ីរ៉ង់ ដែលកំពុងឆាបឆេះពេញមជ្ឈិមបូព៌ាពិតជាអាចបញ្ចប់ក្នុងរយៈពេល៦សប្តាហ៍មែនឬ?

ស្របពេលដែលការព្យាករដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីអាយុកាល នៃសង្គ្រាមនៅអ៊ីរ៉ង់ ហាក់មានការប្រែប្រួល ឥឡូវនេះ ក្រុមជំនួយការជាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ