វិស័យការបរទេស

តើកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ សម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ?


ក្រសួងការបរទេសចិន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសលទ្ធផលកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយក្នុងនោះកិច្ចប្រជុំនេះសម្រេចបានលទ្ធផលសំខាន់ៗចំនួន៥។ កម្ពុជា និងថៃ បានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រដ៏រឹងមាំរបស់មហាយក្សចិន ក្នុងការលើកកម្ពស់កិច្ចពិភាក្សារវាងប្រទេសទាំងពីរ ដែលបានគិតគូរអំពីកម្រិតនៃការទទួលយកបានរបស់ភាគីទាំងពីរ។
វិស័យការបរទេស
ដោយ

នៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់នៃមហាយក្សចិន កម្ពុជា និងថៃ បានបើកកិច្ចប្រជុំត្រីភាគដ៏សំខាន់មួយ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តយូណាន ប្រទេសចិន។ កិច្ចប្រជុំត្រីភាគីនេះសម្រេចបានលទ្ធផលសំខាន់ៗចំនួន៥ រួមមាន ទី១. អាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម៖ មហាយក្សចិន បានត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងផ្ដល់ជំនួយសំខាន់ៗសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានានូវការដំណើរការប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើនេះ យោធាចិន នឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២ កម្ពុជា និងថៃ។

ទី២. ជំហានគន្លឹះបន្ទាប់​នោះគឺដើម្បីធ្វើការឆ្ពោះទៅរកការផ្ដើមការផ្លាស់ប្ដូរគ្នាជាប្រក្រតី៖ ចិនប្រកាស ស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នា និងការទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងគ្រប់កម្រិត ជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែនស្របទៅតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ មហាយក្សចិន ត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវភាពនៃជនភៀសសឹកនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។

ទី៣. កម្ពុជា និងថៃ នឹងធ្វើការដើម្បីកសាងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមកឡើងវិញ៖ មហាយក្សចិន ស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ដើម្បីកសាងការប្រាស្រ័យទាក់ទងគ្នាឡើងវិញតាមរយៈបណ្ដាញការទូត និងលើកកម្ពស់ ការទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំង២។ កម្ពុជា និងថៃ បានយល់ព្រមបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំមេគង្គ-ឡាងឆាង លើកទី៥ ដែលបានគ្រោងទុករៀបចំឡើងនៅក្នុងប្រទេសថៃ នៅពេលវេលាសមស្របណាមួយ និងធានានូវភាពជោគជ័យនៃកិច្ចប្រជុំនេះ។

ទី៤. គោលដៅរយៈពេលវែង គឺធ្វើឱ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគី៖ មហាយក្សចិន លើកទឹកចិត្តឱ្យភាគីកម្ពុជា និងថៃ បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញដោយសន្សឹមៗ។ មហាយក្សចិន មានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ឱ្យភាគីទាំងពីរ ធ្វើការទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព។

និងទី៥. ការទទួលខុសត្រូវរួម គឺរក្សាស្ថិរភាពក្នុងតំបន់៖ កម្ពុជា និងថៃ បានបង្ហាញការប្តេជ្ញា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួមជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យក៏ដូចជាបញ្ហាប្រឈមរួម អនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងបីឯកភាពគ្នា ចាត់វិធានការកាន់តែមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកជំនាញ មើលឃើញពីពន្លឺនៃសន្ដិភាព ក្រោយកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ បានបញ្ចប់

កិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដែលរៀបចំឡើងនៅខេត្តយូណាន ប្រទេសចិន និងមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី បានបិទបញ្ចប់ដោ…

ឯកឧត្តម ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ GBC ជាបុគ្គលសំខាន់១រូប ដែលបានរួមចំណែក ធ្វើឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ

ឯកឧត្តម ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា ត្រូវបានគេមើលឃើញថា ជាបុគ្គលសំខាន់មួយរូប ដែលបានរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ