ផែនការសន្តិភាព

ប៉ាគីស្ថាន ចាប់ដៃចិន បញ្ចេញផែនការសន្តិភាព ៥ ចំណុច ដើម្បីសម្របសម្រួលបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់


ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងដ៏ស្រួចស្រាវនៅមជ្ឈិមបូព៌ា ប្រទេសប៉ាគីស្ថាន បានសម្រេចនាំចិន ឱ្យចូលរួមក្នុងដំណើរការសម្របសម្រួលរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងប៉េកាំង បានប្រកាសរួមគ្នានូវផែនការសន្តិភាព៥ចំណុច ដែលជាក្តីសង្ឃឹមថ្មីក្នុងការស្តារសន្តិភាពឡើងវិញ។ តើខ្លឹមសារនៃផែនការសន្តិភាពទាំង ៥ ចំណុចនោះមានអ្វីខ្លះ?
ផែនការសន្តិភាព
ដោយ

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក មហាម៉ាត់ អ៊ីសាក ដា (Mohammad Ishaq Dar) បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង និងបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដោយភាគីទាំងពីរបានយល់ព្រមគាំទ្រសន្តិភាព ស្ថិរភាព និងការសន្ទនា ហើយបានប្រកាសផែនការសន្តិភាព៥ចំណុច រួមមាន បទឈប់បាញ់ភ្លាមៗ, ការចាប់ផ្តើមកិច្ចចរចាសន្តិភាពយ៉ាងឆាប់រហ័ស, ការការពារទីតាំងស៊ីវិល, ការធានាសុវត្ថិភាពផ្លូវដឹកជញ្ជូន ជាពិសេសនៅក្នុងច្រកសមុទ្រ Hormuz និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។

ប្រទេសប៉ាគីស្ថាន សង្ឃឹមថា ការគាំទ្ររបស់ប្រទេសចិន នឹងពង្រឹងតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញមិនប្រាកដថា កិច្ចខិតខំប្រឹងប្រែងនេះនឹងទទួលបាន​ជោគជ័យ ឬអត់នោះទេ ដោយអ្នកខ្លះនិយាយថា អ៊ីរ៉ង់ប្រហែលជាមិនទុកចិត្តប៉ាគីស្ថានទាំងស្រុងទេ ដោយសារតែប៉ាគីស្ថានមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ខណៈដែលអ្នកផ្សេងទៀតជឿថា ប្រទេសចិន ផ្តោតសំខាន់លើការការពារផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសការរក្សាផ្លូវពាណិជ្ជកម្មដូចជាបើកច្រកសមុទ្រ Hormuz ជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សង្គ្រាមអ៊ីរ៉ង់ ដែលរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់បានទាញទម្លាក់សកម្មភាពផលិតកម្មនៅឥណ្ឌូណេស៊ី និងវៀតណាម ឱ្យធ្លាក់ចុះ

សកម្មភាពផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី វៀតណាម និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាបណ្ដើរៗហើយ …

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន ម៉ាស្ទ័រកាត សហការគ្នា ដើម្បីពង្រីកវិសាលភាពនៃការផ្ទេរប្រាក់ឆ្លងដែនតាមរយៈ Mastercard Move

ធនាគារ អេស៊ីលីដា នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ បានចាប់ដៃគូជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីពង្រីកវិសាលភាពនៃការទូទាត់ឆ្លងដែនតាមរយៈ Ma…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ