អត្ថបទក្រុមហ៊ុន

ចំណាយត្រឹមតែ $0.15/កញ្ចប់ សម្រាប់ការ​ដឹកជញ្ជូនទំនិញពីចិនមកកម្ពុជាតាមរយៈ​​ TL Express ​កាន់តែរហ័ស, តម្លៃកាន់តែធូរថ្លៃ !


ការ​បញ្ជាទិញ និង​ដឹកជញ្ជូនទំនិញពីប្រទេស​ចិន​ មកកម្ពុជា មិនត្រឹមតែឆាប់រហ័សជាងមុននោះទេ ប៉ុន្តែ​​ការ​ចំណាយ​លើថ្លៃសេវា​រឹតតែតិចជាងមុន​ថែមទៀត ជាមួយ​សេវា​បញ្ញើរហ័ស​បូកកញ្ចប់គីឡូបញ្ចូលគ្នា (Import Consolidations) របស់ក្រុមហ៊ុន TL Express ដែលអតិថិជនអាចជ្រើសរើសដឹកតាមផ្លូវអាកាស ឬផ្លូវគោក ។
ដឹកជញ្ជូនទំនិញពីចិនមកកម្ពុជាតាមរយៈ​​ TL Express ​កាន់តែរហ័ស, តម្លៃកាន់តែធូរថ្លៃ !

សេវា​បញ្ញើរហ័សបូកកញ្ចប់គីឡូចូលគ្នា គឺជា​សេវា​ដែលគេអាចបូកកញ្ចប់ទំនិញបញ្ចូលគ្នារហូតដល់ ១០ កញ្ចប់ហើយគិតតម្លៃរួមនៅពេលទំនិញ​មកដល់កម្ពុជាក្នុងទូរតែមួយ ។​ បើតាមការបកស្រាយពីក្រុមការងារ TL Express បាន​ឲ្យដឹងថាសេវា​បញ្ញើរហ័សបូកកញ្ចប់គីឡូចូលគ្នាគិតតម្លៃដឹករួមគ្នា ដែល​​តម្លៃត្រឹមតែ ០.១៥ដុល្លារ ក្នុងមួយកញ្ចប់​ ឬ ១.៥ ដុល្លារ/គីឡូ សម្រាប់ការដឹកពីប្រទេសចិន​មកកាន់ប្រទេស​កម្ពុជាតាមផ្លូវគោក (Land Import Consolidations) និង ​​តម្លៃត្រឹមតែ ០.៧ដុល្លារ ក្នុងមួយកញ្ចប់​ ឬ ៧ដុល្លារ/គីឡូ សម្រាប់ការដឹកតាមផ្លូវអាកាស (Air Import Consolidations)។ ទន្ទឹមនឹងនេះ ការ​ដឹកជញ្ជូនបន្តដល់ផ្ទះរបស់អតិថិជន នៅទូទាំង​ ២៥ ខេត្តក្រុង មិនត្រូវបានគិត​កម្រៃសេវា​ឡើយ ។ 

រឹតតែពិសេស ដើម្បីលើកទឹកចិត្តដល់អតិថិជនឱ្យប្រើសេវាកម្មរបស់ខ្លួនកាន់តែច្រើនថែមទៀត TL Express បានបង្កើតយុទ្ធនាការប្រូម៉ូសិនពិសេស ដឹកភ្លាម បញ្ចុះតម្លៃ $3 ភ្លាម

សម្រាប់អតិថិជនថ្មីដឹកជញ្ជូនទំនិញពីចិន រឹតតែពិសេស រាល់ការដឹកជញ្ជូនទំនិញពីចិនតាម TL Express អតិថិជនទាំងអស់នឹងទទួលបានឱកាសឈ្នះ iPhone 13 Pro Max និងរង្វាន់ជាច្រើនទៀតជារៀងរាល់ខែ (សូមតាមដានផេកហ្វេសប៊ុកផ្លូវការរបស់ TL Express ដើម្បីបានព័ត៌មានថ្មីៗអំពីកម្មវិធីរង្វាន់នេះ)។ ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី១៥ ខែមីនា - ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ របៀបនៃការចូលរួម

- បញ្ជាក់ការបញ្ចុះតម្លៃ $3 សម្រាប់តែអតិថិជនថ្មីតែប៉ុណ្ណោះ

- អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន

***លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែម៖ China Import Courier Service: 061 211 211 / 070 211211 / 081211 211 / 095211211


TL Express គឺជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន និងបញ្ញើរហ័សនៅតំបន់អាស៊ី ដែលមានការិយាល័យយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសចិន ។ ក្រុមហ៊ុន TL Express  ត្រូវបានបង្កើតឡើងដោយកូនខ្មែរដែលមានបទពិសោធ៍លើសពី ២០ឆ្នាំ ក្នុងវិស័យដឹកជញ្ជូនដែលបានកសាងកេរ្តិ៍ឈ្មោះរឹងមាំ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងប្រត្តិបត្តការទំនើប និងមានស្តង់ដារអន្តរជាតិ ។  ជាមួយនឹងកម្មវិធីទូរសព្ទដៃ TL Express អតិថិជនអាចទាញយកមកប្រើប្រាស់តាមទូរសព្ទដៃ ដែលងាយស្រួលប្រើប្រាស់និងគ្រប់គ្រងទិន្នន័យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។


TL Express ផ្ដល់សេវាកម្មជាច្រើនដូចជា ការនាំចូលទំនិញពីប្រទេសចិន (តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក); ការដឹកជញ្ជូនក្នុងស្រុកទូទាំង ២៥រាជធានី-ខេត្ត (ទៅយក និងដឹកជូនដល់ផ្ទះ); បញ្ញើឆាប់រហ័សទៅទូទាំងសាកលលោក (ច្រើនជាង ២០០ប្រទេស); សេវាកម្មជួលឡាន (ឡានដឹកទំនិត្រជាក់ និងឡានដឹកទំនិញធម្មតា) ។

តោះទាញយកកម្មវិធី TL Express ឥឡូវនេះ៖ 

ចុច Like​ ផេកហ្វេសប៊ុកផ្លូវការរបស់ TL Express ដើម្បីបានព័ត៌មានថ្មីៗអំពីកម្មវិធីរង្វាន់នេះ


_



អត្ថបទបន្ទាប់


អឺរ៉ុបប្រឈមនឹងឱសានវាទទូទាត់ថ្លៃប្រេងជាប្រាក់រូប្ល ខណៈអ៊ុយក្រែនប្រឈមនឹងសមរភូមិថ្មី

ប្រទេសនៅអឺរ៉ុបដែលជាអ្នកទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី កំពុងប្រឈមនឹងកាលបរិច្ឆេទកំណត់ឲ្យទូទាត់ប្រាក់ ជារូបិយបណ្ណ (rubles)របស់រុស្ស៊ីនៅត្រឹម…

រុស្ស៊ីប្រកែកថា ការរើសទាហានថ្មីជាង១៣ម៉ឺននាក់បន្ថែម មិនមែនសម្រាប់បញ្ជូនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី៣១មីនា បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបញ្ជាឱ្យរើសទាហានថ្មីជាង ១៣ម៉ឺន៤ពាន់នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ